km_tn/gen/01/26.md

4.1 KiB

ចូរយើងបង្កើត

ពាក្យថា«យើង»គឺសំដៅទៅព្រះជាម្ចាស់។ ព្រះជាម្ចាស់បានមានបន្ទូលថាអ្វីដែលទ្រង់ចង់ធ្វើ។ សព្វនាម «យើង» មានពហុវចនៈ។ ហេតុផលដែលអាចកើតមានសម្រាប់ការប្រើប្រាស់ពហុវចនៈគឺ ១) ទម្រង់ពហុវចនៈបង្ហាញថាព្រះជាម្ចាស់កំពុងពិភាក្សាអ្វីមួយជាមួយពួកទេវតាដែលបង្កើតជាតុលាការនៅស្ថានបរមសុខឬ ២) ទម្រង់ពហុវចនៈបង្ហាញទុកជាមុននូវផលប៉ះពាល់នៃគម្ពីរសញ្ញាថ្មីដែលថាព្រះជាម្ចាស់មានលក្ខណៈជាព្រះត្រៃឯកដ៏វុិសុទ្ធ។ អ្នកខ្លះបកប្រែថា «ឱ្យយើងធ្វើ» ឬ «យើងនឹងធ្វើ»។ ប្រសិនបើអ្នកធ្វើដូចនេះពិចារណាបន្ថែមលេខយោងដើម្បីនិយាយថាពាក្យនេះមានពហុវចនៈ។ (សូមមើល rc://*/ta/man/translate/figs-pronouns)

មនុស្ស

«មនុស្ស» ឬ «ប្រជាជន» ។ ពាក្យនៅទីនេះមិនមានន័យថាតែបុរសទេ។

ក្នុងរូបភាពរបស់យើង មានលក្ខណដូចជាយើង

ឃ្លាទាំងពីរនេះមានន័យដូចគ្នាហើយសង្កត់ធ្ងន់ថាព្រះជាម្ចាស់បានបង្កើតមនុស្សជាតិអោយមានលក្ខណុៈដូចអង្គទ្រង់។ នៅខគម្ពីរត្រង់នេះព្រះអង្គមិនបានប្រាប់ពីវិធីណាដែលព្រះជាម្ចាស់បានបង្កើតមនុស្សឲ្យមានលក្ខណៈដូចទ្រង់នោះទេ។ ព្រះជាម្ចាស់មិនមានរូបរាងទេ ដូច្នេះគឺមិនមែនមានន័យថាមនុស្សមើលទៅដូចព្រះជាម្ចាស់នោះទេ។ ការបកប្រែផ្សេងទៀត៖ «ដើម្បីឱ្យបានដូចយើងយ៉ាងពិតប្រាកដ» (សូមមើល [[rc:///ta/man/translate/figs-doublet]] និង [[rc:///ta/man/translate/figs-pronouns]])

អោយមានអំណាចលើ

«គ្រប់គ្រងលើ» ឬ «មានសិទ្ធិអំណាចលើ»

ព្រះជាម្ចាស់បានបង្កើតមនុស្សនៅក្នុងរូបភាពរបស់ព្រះអង្គផ្ទាល់

ប្រយោគទាំងពីរនេះមានន័យដូចគ្នាហើយបញ្ជាក់ថាព្រះជាម្ចាស់បានបង្កើតមនុស្សតាមរូបអង្គរបស់ព្រះអង្គ។ (សូមមើល rc://*/ta/man/translate/figs-parallelism)

ព្រះជាម្ចាស់បានបង្កើតមនុស្ស

របៀបដែលព្រះជាម្ចាស់បានបង្កើតមនុស្សគឺខុសគ្នាពីរបៀបដែលព្រះអង្គបានបង្កើតអ្វីៗទាំងអស់។ សុំបញ្ជាក់ថាព្រះអង្គបានបង្កើតមនុស្សឡើងមិនមែនដោយគ្រាន់តែមានបន្ទួលដូចក្នុងខមុនៗនោះទេ ។