km_tn/ezr/09/07.md

3.8 KiB

ថ្ងៃនៃដូនតារបស់ខ្ញុំ

«ពេលវេលាដែលដូនតារបស់ខ្ញុំនៅរស់»

កំហុសធ្ងន់ណាស់ ... ដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ

នាមអរូបី «កំហុសធ្ងន់» និង «ទុច្ចរិត» អាចត្រូវបានបកប្រែជាគុណនាម និងកិរិយាស័ព្ទរៀងៗខ្លួន។ ការបកប្រែរបៀបផ្សេងទៀតៈ «មានកំហុសខ្លាំងណាស់ ... ដោយសារតែអំពើអាក្រក់ដែលយើងខ្ញុំបានប្រព្រឹត្ត» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

យើងខ្ញុំ ... ប្រគល់ទៅក្នងកណ្តាប់ដៃស្តេច

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបានប្រគល់យើងខ្ញុំទៅក្នុងកណ្តាប់ដៃរបស់ស្តេច» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ទៅក្នងកណ្តាប់ដៃស្តេចរបស់ប្រជាជាតិនានា

អ្នកនិពន្ធនិយាយអំពីព្រះជាម្ចាស់អនុញ្ញាតឲ្យស្តេចធ្វើអ្វីៗដែលស្ដេចចង់ធ្វើដល់ពួកយូដា ដូចជាព្រះជាម្ចាស់បានដាក់វត្ថុតូចៗចូលក្នុងកណ្តាប់ដៃរបស់ស្តេចនៃពិភពលោកនេះ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដោយមុខដាវ

ដាវគឺជាទីសម្គាល់មួយសម្រាប់មនុស្សដែលសម្លាប់មនុស្សផ្សេងទៀត។ ព្រះជា​ម្ចាស់បានអនុញ្ញាតឲ្យមនុស្សសម្លាប់ជនជាតិយូដា។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ទៅជាឈ្លើយ

នាមអរូបីនេះអាចត្រូវបានបកប្រែជាឃ្លាកិរិយាស័ព្ទ។ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យមនុស្សចាប់ជនជាតិយូដា ហើយយកពួកគេទៅឲ្យឆ្ងាយ។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

រឹបអូសយកទ្រព្យសម្បត្តិ

នាមអរូបីនេះអាចត្រូវបានបកប្រែជាឃ្លាកិរិយាស័ព្ទ។ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យមនុស្សរឹបអូសយកទ្រព្យសម្បត្តិរបស់ជនជាតិយូដា។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

អាម៉ាស់មុខ

មុខគឺជាទីសម្គាល់មួយសម្រាប់ភាពខ្មាស់អៀនដែលមនុស្សមានអារម្មណ៍ហើយអ្នកផ្សេងទៀតនឹងដឹងពីរអារម្មណ៍គេ នៅពេលដែលឃើញមុខរបស់ម្នាក់នោះ ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)