km_tn/ezr/08/31.md

24 lines
3.1 KiB
Markdown

# បន្ទាប់មក ពួកយើងបានចាកចេញពីប្រឡាយអាហាវ៉ា
«យើងបានចាកចេញពីប្រឡាយអាហាវ៉ា» ឬ «យើងបានចាប់ផ្តើមធ្វើដំណើរពីប្រឡាយអាហាវ៉ា»
# ប្រឡាយអាហាវ៉ា
នេះគឺជាឈ្មោះប្រឡាយដែលហូរទៅកន្លែងដែលគេហៅថា អាហាវ៉ា។ បកប្រែដូចដែលអ្នកបានធ្វើនៅក្នុងជំពូក 8ៈ21 ។ (សូមមើលៈ [[rc://*/ta/man/translate/translate-names]])
# នៅថ្ងៃទីដប់ពីរ ក្នុងខែទីមួយ
នេះជាខែដំបូងនៃប្រតិទិនហេប្រឺ។ ថ្ងៃទីដប់ពីរ គឺជិតដល់ចុងខែមីនា តាមប្រតិទិនលោកខាងលិច។ (សូមមើលៈ [[rc://*/ta/man/translate/translate-hebrewmonths]] និង [[rc://*/ta/man/translate/translate-ordinal]])
# ព្រះហស្តរបស់ព្រះនៃយើងបានការពារយើង
ព្រះហស្តរបស់ព្រះបានដាក់លើមនុស្សគឺជាទីសម្គាល់ព្រះជាម្ចាស់ដែលជួយដល់មនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់កំពុងជួយដល់យើង» (សូមមើលៈ [[rc://*/ta/man/translate/figs-metonymy]])
# ព្រះជាម្ចាស់បានការពារយើងឲ្យរួចពីកណ្តាប់ដៃខ្មាំងសត្រូវ និងអ្នកដែរ ... ផ្លូវ
កណ្តាប់ដៃតំណាងឲ្យអ្វីដែលមនុស្សទាំងនោះអាចធ្វើបាន។ ជាពិសេសវាសំដៅទៅលើពួកគេវាយប្រហារក្រុមដែលកំពុងធ្វើដំណើរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបានការពារយើងពីការវាយប្រហាររបស់សត្រូវ និងអ្នកដែលចង់ឡោមព័ទ្ធយើងនៅតាមផ្លូវ» ឬ «ព្រះអង្គបានការពារសត្រូវមិនឲ្យវាយប្រហារយើង ហើយព្រះអង្គបានរារាំងចោរពីការវាយឆ្មក់យើងនៅតាមផ្លូវ» (សូមមើលៈ [[rc://*/ta/man/translate/figs-metonymy]])
# អ្នកដែលប្រាថ្នាចង់វាយឆ្មក់ពួកយើង
នេះសំដៅទៅលើចោរ និងចោរប្លន់ដែលចង់វាយប្រហារពួកគេ ដើម្បីយកទ្រព្យសម្បត្តិរបស់ពួកគេ។