km_tn/ezr/08/21.md

4.6 KiB

ប្រឡាយអាហ៊ាវ៉ា

នេះគឺជាឈ្មោះប្រឡាយដែលហូរទៅកន្លែងដែលគេហៅថា អាហ៊ាវ៉ា។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៨ៈ១៥ ។ (សូមមើលៈ rc://*/ta/man/translate/translate-names)

សូមព្រះអង្គប្រោសប្រទានឲ្យយើងធ្វើដំណើដោយសុខសាន្ត​ និងកូនចៅរបស់យើង និងទ្រព្យសម្បត្តិរបស់យើងទាំងប៉ុន្មានឲ្យបានគង់វង្សផង

ពាក្យថា «សូមប្រោសប្រទាន» តំណាងឲ្យការស្នើសុំឲ្យព្រះជាម្ចាស់ធ្វើអ្វីមួយសម្រាប់ពួកគេ។ នៅទីនេះ «ដំណើដោយសុខសាន្ត» តំណាងឲ្យសុវត្ថិភាព នៅពេលពួកគេធ្វើដំណើរ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមព្រះជាម្ចាស់ប្រទានឲ្យយើង កូនចៅរបស់យើង និងទ្រព្យសម្បត្តិរបស់យើងទាំងប៉ុន្មានឲ្យបានគង់វង្សផង នៅពេលយើងធ្វើដំណើរ» ឬ «សូមព្រះជាម្ចាស់ការពារយើង កូនចៅរបស់យើង និងទ្រព្យសម្បត្តិរបស់យើងទាំងប៉ុន្មានឲ្យបានគង់វង្សផង នៅពេលយើងធ្វើដំណើរ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះហស្តរបស់ព្រះនៃយើង បានការពារដល់អស់អ្នកដែលបានស្វែងរកព្រះអង្គ

ព្រះហស្តរបស់ព្រះជាម្ចាស់បានដាក់លើមនុស្សគឺជាទីសម្គាល់សម្រាប់ព្រះជាម្ចាស់ដែលជួយមនុស្ស។ ការស្វែងរកព្រះជាម្ចាស់គឺជាការប្រៀបធៀបមួយសម្រាប់ការបម្រើព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ជួយអស់អ្នកដែលបម្រើព្រះអង្គ» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])

តែព្រះចេស្តា និងសេចក្តីក្រោធរបស់ព្រះអង្គ និងដាក់ទោសអស់អ្នកដែលបោះបង់ចោលព្រះអង្គ

ព្រះចេស្ដា និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ចំពោះមនុស្សគឺជាទីសម្គាល់សម្រាប់ព្រះអង្គដាក់ទណ្ឌកម្មដល់មនុស្ស។ ការបំភ្លេចព្រះជាម្ចាស់់គឺតំណាងឲ្យការបដិសេធមិនបម្រើព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប៉ុន្តែព្រះអង្គដាក់ទោសអស់អ្នកដែលមិនព្រមបម្រើព្រះអង្គ» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])

ដូច្នេះ យើងបានតមអាហារ​ និងសូមអង្វរដល់ព្រះនៃយើងអំពីដំណើនេះ

នៅទីនេះការស្វែងរកព្រះជាម្ចាស់ គឺតំណាងឲ្យការស្នើសុំឲ្យព្រះជាម្ចាស់ធ្វើអ្វីមួយសម្រាប់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះយើងបានតមអាហារ ហើយសុំព្រះជាម្ចាស់ឲ្យជួយដល់យើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)