km_tn/ezr/08/01.md

3.9 KiB

ព័ត៌មានទូទៅៈ

មានការផ្លាស់ប្តូរជាក់ស្តែងក្នុងភាពជាអ្នកនិពន្ធនៅទីនេះ។ ជំពូកទី ១-៧ ត្រូវបានសរសេរដូចជាអ្នកនិពន្ធកំពុងសរសេរអំពីលោកអែសរ៉ា។ ជំពូកទី ៨ ត្រូវបានសរសេរដូចជាអ្នកនិពន្ធគឺជាលោកអែសរ៉ា។

ព័ត៌មានទូទៅៈ

ខ ២-១៤ គឺជាបញ្ជីរាយនាមអ្នកដឹកនាំ និងបុព្វបុរសរបស់ពួកគេ។ ពួកគេទាំងអស់សុទ្ធតែជាបុរស។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ក្នុងពួកកូនចៅភីនេហាសមានលោកគើសុន។

នេះគឺជាធាតុដំបូងនៅក្នុងបញ្ជី។ នេះអាចត្រូវបានសរសេរដោយកិរិយាស័ព្ទ «បាន»។ ការបកប្រែរបៀបផ្សេងទៀតៈ «មេដឹកនាំកូនចៅរបស់ភីនេហាសគឺគើសុន» ឬ «គើសុនគឺជាមេដឹកនាំនៃកូនចៅរបស់ភីនេហាស»

ក្នុងពួកកូនចៅអ៊ីថាម៉ារមានលោកដានីយ៉ែល

នេះគឺជាធាតុទីពីរនៅក្នុងបញ្ជី។ នេះអាចត្រូវបានសរសេរដោយកិរិយាស័ព្ទ «គឺ»។ ការបកប្រែរបៀបផ្សេងទៀតៈ «មេដឹកនាំកូនចៅរបស់អ៊ីថាម៉ារគឺលោកដានីយ៉ែល» ឬ «លោកដានីយ៉ែលគឺជាមេដឹកនាំនៃកូនចៅអ៊ីថាម៉ា»

ប៉ារ៉ូស

បកប្រែឈ្មោះបុរសនេះដូចអ្នកបានធ្វើនៅជំពូក ២ៈ៣ ។

ក្នុងពួកកូនចៅដាវីឌ​មានលោកហាធូស ក្នុងពួក ... ប៉ារ៉ូស និងលោកសាការី

នេះគឺជាធាតុទីបីនៅក្នុងបញ្ជី។ នេះអាចត្រូវបានសរសេរដោយកិរិយាស័ព្ទ «បាន» ។ ការបកប្រែរបៀបផ្សេងទៀតៈ «មេដឹកនាំរបស់កូនចៅដាវីឌគឺលោកហាធូសដែលជា ... ប៉ារ៉ូស និងសាការី» ឬ «មេដឹកនាំនៃកូនចៅរបស់ដាវីឌគឺលោកហាធូស និងសាការី។ លោកហាធូសគឺមកពី ... ប៉ារ៉ូស»

លោកហាធូស ក្នុងពួកកូនចៅសេកានា ដែលមកពីពួកកូនចៅប៉ារ៉ូស

នេះអាចត្រូវបានសរសេរជាឃ្លាដាច់ដោយឡែកមួយ បន្ទាប់ពី «សាការី» ។ ការបកប្រែរបៀបផ្សេងទៀតៈ «លោកហាធូសជាកូនចៅរបស់សេកានាដែលជាកូនចៅរបស់ប៉ារ៉ូស»

ហើយនៅក្នុងបញ្ជីបុព្ធបុរសមានប្រុស ១៥០​ នាក់នៅជាមួយលោក

«ជាមួយលោកសាការីមានបុរសចំនួន ១៥០នាក់ ដែលត្រូវបានចុះក្នុងបញ្ជីបុព្ធបុរសរបស់លោក»