km_tn/ezr/07/25.md

2.1 KiB

ខ្លឹមសារភ្ជាប់

នេះជាចុងបញ្ចប់នៃក្រឹត្យដែលស្តេចអាថាស៊ើរសេសប្រគល់ជូនលោកអែសរ៉ា។

ដែលបង្ហាញអំពីប្រាជ្ញានៃព្រះរបស់លោក គឺគម្ពីរដែលលោកកាន់នោះ ត្រូវតែងតាំងឲ្យមានចៅក្រម និងអ្នកគ្រប់គ្រង

នាម «ប្រាជ្ញា» អរូបីអាចត្រូវបានបង្ហាញដោយពាក្យថា «ឆ្លាត» និង «ឈ្លាសវៃ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់បានធ្វើឲ្យលោកមានប្រាជ្ញា ដូច្នេះលោកត្រូវតែងតាំងចៅក្រម និងមនុស្សប្រកបដោយប្រាជ្ញា» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

នោះត្រូវទទួលទោសដល់ស្លាប់​ ឬនិរទេស ឬត្រូវរឹបអូសយកទ្រព្យសម្បត្តិ ឬត្រូវចាប់ដាក់គុក

នាមអរូបីអាចត្រូវបានបកប្រែដោយកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «មិនថាដោយសម្លាប់ពួកគេ និរទេសពួកគេ រឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ ឬដាក់គុកពួកគេ» ឬ «លោកអាចសម្លាប់ពួកគេ បញ្ជូនពួកគេទៅឲ្យឆ្ងាយ យករបស់របរផ្ទាល់ខ្លួន ឬដាក់ពួកគេក្នុងពន្ធនាគារ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)