km_tn/ezr/07/21.md

5.6 KiB

ខ្លឹមសារភ្ជាប់

នេះបន្តក្រឹត្យវិន័យដែលព្រះចៅអើថាស៊ើកសេសប្រគល់ជូនលោកអែសរ៉ា។

ខេត្តខាងនាយទន្លេ

នេះជាឈ្មោះខេត្តដែលនៅខាងលិចទន្លេអឺប្រាត។ វាបានឆ្លងកាត់ទន្លេពីស៊ូសា។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៤ៈ៩ ។ (សូមមើលៈ rc://*/ta/man/translate/translate-names)

អ្វីៗដែលលោកបូជាចារ្យអែសរ៉ា ស្នើសុំ ត្រូវប្រគល់ជូនលោកកុំបីអាក់ខានឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ «ប្រគល់ជូនលោកបូជាចារ្យអែសរ៉ា នូវអ្វីៗទាំងអស់តាមដែលលោកសុំពីអ្នក»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ត្រូវប្រគល់ជូនលោកកុំបីអាក់ខានឡើយ

ឃ្លាថា «កុំបីអាក់ខាន» នៅទីនេះតំណាងឲ្យបរិមាណអ្វីដែលចាំបាច់ ដើម្បីធ្វើការ។ ការបកប្រែរបៀបផ្សេងទៀតៈ «គួរតែត្រូវបានផ្តល់ឲ្យច្រើនតាមដែលលោកត្រូវការ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ប្រាក់មួយរយហាប

«ប្រាក់ ១០០ ហាប។ «អ្នកអាចប្តូរវាទៅជាលក្ខណៈទំនើប។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រាក់ ៣.៤០០ ហាប» ឬ «៣តោនកន្លះ» (សូមមើលៈ [[rc:///ta/man/translate/translate-numbers]] និង [[rc:///ta/man/translate/translate-bweight]])

ស្រូវមួយរយរង្វាស់

អ្នកអាចប្តូរវាទៅជាលក្ខណៈទំនើប។ ការបកប្រែរបៀបផ្សេងទៀតៈ « ២២,០០០ លីត្រ នៃស្រូវ» ឬ «ពីរម៉ឺន លីត្រនៃស្រូវ» (សូមមើលៈ [[rc:///ta/man/translate/translate-bvolume]] និង [[rc:///ta/man/translate/translate-numbers]])

ប្រេងអូលីវមួយរយបាថ

អ្នកអាចប្តូរវាទៅជាលក្ខណៈទំនើប។ ការបកប្រែរបៀបផ្សេងទៀតៈ ប្រេងអូលីវ ២២០០ លីត្រ»​​ ឬ «ប្រេងអូលីវពីរពាន់លីត្រ» (សូមមើលៈ [[rc:///ta/man/translate/translate-bvolume]] និង [[rc:///ta/man/translate/translate-numbers]])

ព្រះដំណាក់របស់ព្រះ

នេះសំដៅទៅលើព្រះវិហាររបស់ព្រះជាម្ចាស់។

តើត្រូវឲ្យព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ទាស់នឹងនគរ ឬរាជវង្សរបស់យើងឬ?

ព្រះរាជាប្រើសំនួរនេះ ដើម្បីនិយាយថា ទ្រង់មិនចង់ឲ្យព្រះពិរោធរបស់ព្រះជាម្ចាស់មានមកលើពួកគេឡើយ។ ព័ត៌មានបញ្ចាក់ថា៖ ប្រសិនបើពួកគេមិនផ្តល់ឲ្យលោកបូជាចារ្យអែសរ៉ានូវអ្វីដែលលោកត្រូវការទេនោះ ព្រះជាម្ចាស់នឹងដាក់ទណ្ឌកម្មលើនគរ និងរាជវង្សរបស់យើង។ ការបកប្រែរបៀបផ្សេងទៀតៈ «ត្បិត យើងមិនចង់ឲ្យព្រះពិរោធរបស់ព្រះមកលើនគរ និងរាជវង្សរបស់យើងឡើយ» ឬ «បើអ្នកមិនធ្វើរឿងទាំងនេះទេ ព្រះពិរោធរបស់ព្រះនឹងមកលើនគរ និងរាជវង្សរបស់យើងហើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើត្រូវឲ្យព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ទាស់នឹងនគរ ឬរាជវង្សរបស់យើងឬ?

ព្រះពិរោធរបស់ព្រះជាតំណាងព្រះជាម្ចាស់ដែលដាក់ទណ្ឌកម្មពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ហេតុអ្វីព្រះជាម្ចាស់គួរដាក់ទណ្ឌកម្មនគរ និងរាជវង្សរបស់យើង» ឬ «បើអ្នកមិនធ្វើរឿងទាំងនេះទេព្រះជាម្ចាស់នឹងដាក់ទណ្ឌកម្មលើនគរ និងរាជវង្សរបស់យើង» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)