km_tn/ezr/06/21.md

3.9 KiB

ញែកខ្លួនចេញពីភាពសៅហ្មងរបស់ជនជាតិដ៏ទៃដែលរស់នៅក្នុងស្រុក

ការញែកខ្លួនគេចេញពីភាពសៅហ្មង គឺជាការបដិសេធធ្វើអ្វីដែលធ្វើឲ្យមនុស្សមិនស្អាត។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបានបដិសេធមិនធ្វើអ្វីដែលប្រជាជននៅក្នុងស្រុកបានធ្វើឲ្យពួកគេមិនស្អាត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ភាពសៅហ្មងរបស់ជនជាតិដ៏ទៃដែលរស់នៅក្នុងស្រុក

ត្រង់នេះ «ភាពសៅហ្មង» តំណាងឲ្យព្រះជាម្ចាស់មិនអាចទទួលយកបានឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្វីដែលប្រជាជននៅក្នុងស្រុកបានធ្វើ ធ្វើឲ្យព្រះជាម្ចាស់មិនអាចទទួលយកពួកគេបាន» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បានស្វែងរកព្រះជាម្ចាស់

ការស្វែងរកព្រះអម្ចាស់តំណាងឲ្យការជ្រើសរើសស្គាល់ ការថ្វាយបង្គំ ហើយនឹងការស្តាប់បង្គាប់ព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «សម្រេចចិត្តស្តាប់បង្គាប់ព្រះអម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដូរព្រះហប្ញទ័យរបស់ស្តេចទឹកដីអាស្ស៊ីរី

ការដូរព្រះហប្ញទ័យរបស់ស្តេចតំណាងឲ្យការធ្វើឲ្យទ្រង់គិតខុសគ្នាអំពីការងារព្រះវិហារ។ ការបកប្រែរបៀបផ្សេងទៀតៈ «ផ្លាស់ប្តូរអាកប្បកិរិយារបស់ស្តេចអាស្ស៊ីរី» ឬ «ធ្វើឲ្យស្តេចអាស្ស៊ីរីមានឆន្ទៈ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដើម្បីលើកទឹកចិត្តពួកគេក្នុងការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់

ការលើកទឹកចិត្តបស់ពួកគេនៅក្នុងការងារតំណាងឲ្យការជួយពួកគេឲ្យធ្វើការ។ ស្ដេចអាស្ស៊ីរីបានធ្វើដូច្នេះដោយប្រាប់ពួកគេឲ្យធ្វើកិច្ចការ និងផ្តល់ប្រាក់សម្រាប់កិច្ចការនោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ជួយពួកគេធ្វើកិច្ចការព្រះដំណាក់របស់ព្រះអង្គ» ឬ «ធ្វើឲ្យមានលទ្ធភាពធ្វើកិច្ចការព្រះដំណាក់របស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ការងារព្រះដំណាក់របស់ព្រះអង្គ

នេះសំដៅទៅលើការសាងសង់ព្រះវិហារ។