km_tn/ezr/06/03.md

3.3 KiB

ព័ត៌មានទូទៅៈ

នេះចាប់ផ្តើមនូវកំណត់ត្រានៃការចេញរាជបញ្ជារបស់ព្រះចៅស៊ីរូសដែលឲ្យពួកយូដាកសាងព្រះវិហាររបស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡិមឡើងវិញ។

នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស

នេះអាចបញ្ជាក់យ៉ាងច្បាស់ថា នេះជាឆ្នាំដំបូងនៃរជ្ជកាលរបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស» (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/translate-numbers]])

ត្រូវសង់ព្រះដំណាក់ឡើងវិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យជនជាតិយូដាសង់ព្រះដំណាក់ឡើងវិញ» ឬ «ជនជាតិយូដាត្រូវសង់ព្រះដំណាក់ឡើងវិញ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ហុកសិបហត្ថ

«៦០ ហត្ថ» ។ អ្នកអាចប្តូរវាទៅជាវិធានការទំនើប។ ការបកប្រែរបៀបផ្សេងទៀតៈ «ម្ភៃប្រាំពីរម៉ែត្រ» (សូមមើលៈ [[rc:///ta/man/translate/translate-numbers]] និង [[rc:///ta/man/translate/translate-bdistance]])

គេត្រូវរៀបថ្មធំៗបីជួរ និង​ឈើថ្មីមួយជួរ

អាចមានន័យថា ១) នេះពិពណ៌នាអំពីរបៀបបង្កើតគ្រឹះ។ ការបកប្រែរបៀបផ្សេងទៀតៈ «សាងសង់វានៅលើថ្មធំបីស្រទាប់ដែលគ្របដណ្ដប់ដោយឈើថ្មីមួយស្រទាប់» ឬទី ២) នេះពិពណ៌នាអំពីរបៀបសាងសង់កំផែង។ ការបកប្រែរបៀបផ្សេងទៀតៈ «បានសង់កំផែងរបស់វាជាមួយនឹងថ្មធំបីស្រទាប់ជំនួសដោយឈើមួយស្រទាប់»

រីឯប្រាក់ចំណាយលើការសង់ត្រូវបើកពីឃ្លាំងរាជទ្រព្យ

ឃ្លាថា «ឃ្លាំងរាជទ្រព្យ» តំណាងឲ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ព្រះចៅស៊ីរូសនៅក្នុងឃ្លាំងរាជទ្រព្យ។ (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])