km_tn/ezr/06/01.md

2.7 KiB

បានចេញរាជបញ្ជាឲ្យគេស្រាវជ្រាវ

នាមអរូបី «ការស្រាវជ្រាវ» អាចត្រូវបានបង្ហាញជាមួយកិរិយាស័ព្ទ «ស៊ើបអង្កេត» ឬ «ស្វែងរក» ។ ការបកប្រែរបៀបផ្សេងទៀតៈ «បញ្ជាឲ្យមន្ត្រីរបស់ទ្រង់ស្រាវជ្រាវ» ឬ «បញ្ជាឲ្យមន្ត្រីរបស់ទ្រង់ស្វែងរក» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

បានចេញរាជបញ្ជាឲ្យគេស្រាវជ្រាវ

អ្វីដែលពួកគេត្រូវស្រាវជ្រាវអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «បានចេញរាជបញ្ជាឲ្យមន្ត្រីរបស់ទ្រង់ស្រាវជ្រាវកំណត់ត្រា» ឬ «បានចេញរាជបញ្ជាឲ្យមន្ត្រីរបស់ទ្រង់ស្វែងរក និងរកមើលថាតើមានកំណត់ត្រារបស់ព្រះចៅស៊ីរូសប្រាប់ពួកយូដាឲ្យសាងសង់ព្រះវិហាររបស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡិមដែរ ឬទេ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

មន្ទីរតម្កល់ឯកសារ

នេះគឺជាអាគារដែលមន្រ្តីរបស់ស្តេចបានរក្សាទុកនូវកំណត់ត្រាសំខាន់ៗរបស់រដ្ឋាភិបាល។

អាក់មេថា

នេះជាឈ្មោះរបស់ទីក្រុងមួយ។ (សូមមើលៈ rc://*/ta/man/translate/translate-names)

គេរកឃើញក្រាំងមួយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបានរកឃើញក្រាំងមួយ» ឬ «ពួកគេបានរកឃើញក្រាំងមួយដែលប្រាប់អំពីព្រះចៅដារីយូស និងក្រុងយេរូសាឡិម» (សូមមើលៈ [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-explicit]])