km_tn/ezr/04/14.md

3.5 KiB

យើងខ្ញុំជ្រកកោនក្រោមព្រះគុណព្រះករុណា

អាចមានន័យថា នេះសំដៅទៅលើ ១) អ្នកនិពន្ធដែលស្មោះត្រង់នឹងព្រះរាជា (UDB) ឬ ២) ព្រះរាជាផ្តល់កិត្តិយសដល់អ្នកនិពន្ធ។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងខ្ញុំស្មោះត្រង់នឹងទ្រង់» ឬ «ទ្រង់បានផ្តល់កិត្តិយសដល់យើងខ្ញុំ ដោយធ្វើឲ្យយើងខ្ញុំក្លាយជាមន្ត្រីរបស់ទ្រង់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ទីក្រុងបះបោរ

ទីក្រុងនេះគឺជាទីសម្គាល់សម្រាប់ប្រជាជនដែលរស់នៅក្នុងនោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទីក្រុងមួយដែលមនុស្សរស់នៅបានបះបោរប្រឆាំងនឹងអយ្យកោរបស់ព្រះករុណា» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ទីក្រុងត្រូវបានបំផ្លាញខ្ទេចខ្ទី

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ក្នុងករណីណាក៏ដោយអ្នកនឹងត្រូវបញ្ជាក់ឲ្យច្បាស់ថា អ្នកណាដែលបានបំផ្លាញទីក្រុង។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកបាប៊ីឡូនបានបំផ្លាញទីក្រុង» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-explicit]])

ប្រសិនបើទីក្រុង ហើយកំផែងត្រូវបានសាងសង់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើពួកគេសាងសង់ទីក្រុង និងកំផែង» ពាក្យស្រដៀងគ្នាលេចឡើងនៅក្នុងជំពូកទី ៤ៈ១៣ ។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

នឹងមិនមានអ្វីនៅសល់សម្រាប់ទ្រង់ទេ

នេះគឺជាការបំផ្លើសមួយដែលធ្វើឲ្យព្រះរាជាគិតថា ទ្រង់នឹងបាត់បង់ប្រាក់ពន្ធយ៉ាងច្រើន ប្រសិនបើពួកយូដាបះបោរ។ (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)

នៅស្រុកឯទៀតដែលនៅខាងនាយទន្លេ

នេះជាឈ្មោះខេត្តដែលស្ថិតនៅខាងលិចទន្លេអឺប្រាត។ វាបានឆ្លងកាត់ទន្លេមកពីស៊ូសា។ បកប្រែដូចនៅក្នុងជំពូកទី ៤ៈ៩។ (សូមមើលៈ rc://*/ta/man/translate/translate-names)