km_tn/ezk/35/14.md

2.2 KiB

ព័ត៌មានទូទៅៈ

នេះបន្តជាសាររបស់ព្រះអម្ចាស់ចំពោះប្រជាជននៅភ្នំសៀរ។

ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​

សូមមើលពីរបៀបដែលបានបកប្រែនៅក្នុងជំពូក ៣ៈ១០។

ធ្វើ​ឲ្យ​អ្នក​ស្ងាត់​ជ្រងំ​

ពាក្យថា «អ្នក» សំដៅទៅលើ «ភ្នំសៀរ» ដែលតំណាងឲ្យទឹកដីស្រុកអេដុម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងធ្វើឲ្យដីរបស់អ្នកក្លាយទៅជាទីស្ងាត់ជ្រងំ»។

​យើង​នឹង​ធ្វើ​ដូចគ្នាដល់​អ្នក​ដែរ​

អត្ថន័យដែលអាចមានគឺ ១) «យើងនឹងធ្វើឱ្យទឹកដីរបស់អ្នកក្លាយទៅជាទីស្ងាត់ស្ងៀម» ឬ ២) «យើងនឹងរីករាយនៅពេលដែលទឹកដីរបស់អ្នកក្លាយទៅជាទីស្ងាត់ជ្រងំ» ឬ ៣) «យើងនឹងធ្វើឲ្យមនុស្សដទៃទៀតអរសប្បាយដោយសារតែការបំផ្លិចបំផ្លាញរបស់អ្នក»

ភ្នំ​សៀរ

សូមមើលពីរបៀបដែលបានបកប្រែនៅក្នុងជំពូក ៣៥ៈ១។

នោះ​គេ​នឹង​ដឹង​ថា

ពាក្យថា «ពួកគេ» អាចសំដៅទៅលើ ១) «ប្រជាជននៅលើផែនដី» ឬ ២) «ប្រជាជនអុីស្រាអែលនិងយូដា»។

នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​

សូមមើលពីរបៀបដែលបានបកប្រែនៅក្នុងជំពូក ៦ៈ៦។