km_tn/ezk/35/07.md

2.6 KiB

ព័ត៌មានទូទៅៈ

នេះបន្តជាសាររបស់ព្រះអម្ចាស់ចំពោះប្រជាជននៅភ្នំសៀរ។

​ពេល​យើង​បានកាត់វាចេញនោះ អ្នកណាដែលដើរឆ្លង​កាត់ ហើយ​ត្រឡប់​មក​វិញ ម្តងទៀត

អត្ថន័យដែលអាចមានគឺ ១) «យើងនឹងបំផ្លាញអ្នកណាម្នាក់ដែលចូលវា ឬទុកវាចោល» ឬ ២) «យើងនឹងបង្កើតវាឡើងដើម្បីកុំឲ្យមនុស្សធ្វើដំណើរឆ្លងកាត់វាបាន»។

ស្លាប់​ដោយ​ដាវ

សូមមើលពីរបៀបដែលបានបកប្រែនៅក្នុងជំពូក ៣១ៈ១៧។

​នៅ​ស្ងាត់‌ច្រៀប​ជា‌និច្ច

«ត្រូវបំផ្លាញចោលជារៀងរហូត»។ នេះគឺជាការបំផ្លើសដើម្បីបញ្ជាក់ពីការបំផ្លាញ។ (សូមមើល: rc://*/ta/man/translate/figs-hyperbole)

ទី​ក្រុង​ទាំង​​របស់​អ្នក​នឹង​គ្មាន​មនុស្ស​ណា​នៅ​ទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ វាអាចជាការបំផ្លើសសម្រាប់ការសង្កត់ធ្ងន់។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជននឹងមិនរស់នៅក្នុងទីក្រុងរបស់អ្នកទេ» (សូមមើល: [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-hyperbole]])

តែ​អ្នក​​នឹង​ដឹង​ថា

ពាក្យថា «អ្នក» នៅទីនេះមានពហុវចនៈ។ ព្រះអង្គកំពុងតែមានបន្ទូលទៅកាន់ប្រជាជននៅភ្នំសៀរជាជាងភ្នំតែមួយ។ (សូមមើល: rc://*/ta/man/translate/figs-you)

​អ្នក​​នឹង​ដឹង​ថា យើង​នេះ​ជាព្រះ​អម្ចាស់

សូមមើលពីរបៀបដែលបានបកប្រែនៅក្នុងជំពូក ៦ៈ៦។