km_tn/ezk/34/09.md

2.8 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់បន្ដផ្ដល់សារទៅអេសេគាលអំពីមេដឹកនាំអុីស្រាអែល។

ដូច្នេះហើយ ពួកអ្នក​គង្វាល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

សូមមើលពីរបៀបដែលបានបកប្រែនៅក្នុងជំពូក ៣៤ៈ៧។

មើល៍!

ពាក្យ «មើល» នៅទីនេះបន្ថែមការសង្កត់ធ្ងន់ទៅលើអ្វីដែលនៅខាងក្រោម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពិតណាស់!»

យើង​ទាស់​នឹង​ពួក​អ្នក​គង្វាល

ការបកប្រែរបៀបផ្សេងទៀតៈ «នឹងដាក់ទណ្ឌកម្មពួកគង្វាល»

យើង​នឹង​យកចៀម​របស់យើង​ពី​ដៃពួក​គេមកវិញ

ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងឲ្យពួកគេទទួលខុសត្រូវចំពោះអំពើអាក្រក់ទាំងអស់ដែលកើតឡើងចំពោះហ្វូងចៀមរបស់យើង» ឬ «យើងនឹងដាក់ទណ្ឌកម្មពួកគេចំពោះអំពើអាក្រក់ទាំងអស់ដែលពួកគេបានធ្វើចំពោះហ្វូងចៀមរបស់យើង»។ (សូមមើល: rc://*/ta/man/translate/figs-idiom)

យើង​នឹង​មិនអនុញាតិឲ្យពួកគេមកឃ្វាលហ្វូងចៀមរបស់យើង

«យើងនឹងមិនអនុញ្ញាតឲ្យពួកគេឃ្វាលហ្វូងចៀមទៀតទេ» ឬ «យើងនឹងមិនអនុញ្ញាតឲ្យពួកគេក្លាយជាអ្នកគង្វាលចៀមទៀតទេ»

ឃ្វាលតែខ្លួនឯង

«ចិញ្ចឹមនិងថែរក្សាខ្លួនឯង»

ពីម៉ាត់របស់គេ

ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះពួកគេនឹងមិនអាចបរិភោគវាបានទេ»។

ចៀមយើងនឹងមិនក្លាយជាអាហាររបស់គេទៀតឡើយ

«ពួកគង្វាលនឹងលែងស៊ីចៀម និងពពែនៃហ្វូងចៀមយើងទៀតហើយ»