km_tn/ezk/34/04.md

2.4 KiB

ព័ត៌មានទូទៅ:

ព្រះអម្ចាស់បន្ដផ្ដល់សាររដល់លោកអេសេគាល ទៅប្រាប់ដល់មេដឹកនាំអុីស្រាអែល។

ដែល​ឈឺ

អត្ថន័យដែលអាចមានគឺ ១) «ឈឺ» ឬ ២) «ខ្សោយ»

បាន​រុំ​អប

«អ្នកមិនរុំក្រណាត់នៅជុំវិញរបួស និងឆ្អឹងដែលបាក់»

ណា​ដែល​ត្រូវ​កម្ចាត់‌កម្ចាយ

ការបកប្រែរបៀបផ្សេងទៀតៈ «ចៀមដែលបាក់ឆ្អឹង» ឬ «ចៀមដែលរងរបួស»

មិន​បាន​ស្វែង​រក​

«អ្នកមិននាំត្រឡប់មកវិញ»

​កម្ចាត់‌កម្ចាយ

«ចៀមដែលត្រូវបានដេញចេញ» ឬ «ចៀមទន់ខ្សោយដែលចៀមខ្លាំងជាងបានដេញចេញ»

ដែល​វង្វេង

ការបកប្រែរបៀបផ្សេងទៀតៈ «ចៀម ឬពពែដែលបានវង្វេងបាត់» ឬ «ចៀមដែលវង្វេងចេញ»

ដោយ​កម្លាំង ហើយ​តឹង‌រ៉ឹង​វិញ

«ដោយបង្ខំ និងសាហាវឃោឃៅ»

​ឥត​មាន​គង្វាល

«ពីព្រោះពួកគេមិនមានអ្នកគង្វាល»។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីព្រោះអ្នកមិនបានធ្វើអ្វីដែលអ្នកគង្វាលគួរធ្វើនោះទេ»។

វា​ត្រឡប់​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ

ការបកប្រែរបៀបផ្សេងទៀតៈ «សត្វព្រៃទាំងអស់អាចវាយប្រហារនិងស៊ីវាបាន»

ហ្វូង​ចៀម​របស់​យើង​ត្រូវ​កម្ចាត់‌កម្ចាយ នៅ​ពេញ‌ពាស​លើ​ផែន‌ដី

«ហ្វូងចៀមរបស់យើងត្រូវបានពាសពេញលើផែនដី»