km_tn/ezk/33/30.md

2.0 KiB

ព័ត៌មានទូរទៅ:

ព្រះអម្ចាស់បន្តមានបន្ទូលទៅកាន់លោកអេសេគាល

កូន​មនុស្ស​អើយ

សូមមើលពីរបៀបដែលបានបកប្រែវានៅក្នុងជំពូក ២ៈ១។

ដែល​បានថ្លែងមក​ពី​ព្រះ‌អម្ចាស់​!

ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់ចាត់» ឬ «ព្រះអម្ចាស់ប្រគល់អោយគាត់»

បបូរ​មាត់​គេ​សម្ដែង​ចេញ​ជា​សេចក្ដី​ត្រឹមត្រូវ

អត្ថន័យដែលអាចមានគឺ ១) «ពាក្យស្រលាញ់គឺនៅក្នុងមាត់របស់ពួកគេ» ឬ ២) «ពាក្យដែលលោភលន់ គឺស្ថិតនៅក្នុងមាត់របស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយមាត់ពួកគេនិយាយថាពួកគេស្រឡាញ់យើង (UDB) ឬ «មាត់ពួកគេនិយាយពីរឿងដែលពួកគេដេញតាម»។

ចិត្ត​គេ​ដេញ​រក​កម្រៃ​ដែលមិនត្រឹមត្រូវដល់​ខ្លួន​វិញ

ការបកប្រែរបៀបផ្សេងទៀតៈ «នៅក្នុងចិត្តពួកគេចង់ទទួលបានប្រាក់ចំណេញអយុត្តិធម៌របស់ពួកគេ» ឬ «ពួកគេចង់ទទួលបានអ្វីៗតាមរបៀបមិនត្រឹមតែ»។ ពួកគេអាចធ្វើរឿងនេះដោយលួចរបស់គេ ឬបោកមនុស្ស។