km_tn/ezk/33/27.md

3.7 KiB

ព័ត៌មានទូរទៅ:

ព្រះអម្ចាស់បន្តមានបន្ទូលទៅលោកអេសេគាល អំពីមនុស្សដែលរស់នៅក្រោមការគ្រប់គ្រងរបស់អុីស្រាអែល។

ដូច​ជា​យើង​រស់​នៅ

សូមមើលពីរបៀបដែលបានបកប្រែវានៅក្នុងជំពូក ៥:១១។

​ដួល​ដោយ​ដាវ

សូមមើលពីរបៀបដែលបានបកប្រែវានៅក្នុងជំពូក ៥:១១។

ពួក​អ្នក​ដែល​នៅ​ក្នុង​ទី​មាំ‌មួន និង​ក្នុង​រអាង​ភ្នំ គេ​នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ

«គ្រោះកាចនឹងសម្លាប់ប្រជាជនដែលរស់នៅក្នុងបន្ទាយនិងរូងភ្នំ»

បន្ទាយ

បន្ទាយគឺជាអគារមួយដែលមនុស្សសាងសង់ដើម្បីការពារខ្លួនពីសត្រូវដែលវាយប្រហារពួកគេ។

រអាង​ភ្នំ

រអាយភ្នំ គឺជាប្រហោងធម្មជាតិនៅម្ខាងនៃភ្នំ ឬចុះក្រោមទៅក្នុងដី។ ពួកវាជាធម្មតាធ្វើពីថ្ម។

ជា​ទី​ស្រឡាំង‌កាំង

«ភាពភ័យរន្ធត់» គឺជាអ្វីមួយដែលធ្វើឱ្យមនុស្សភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញ។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយប្រជាជននឹងភ័យខ្លាចដោយសារតែវា»

នោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា​នឹង​ផុត​ទៅ

ពាក្យថា «វា» សំដៅទៅលើដីដែលសំដៅទៅលើប្រជាជននៃលើទឹកដី។ ការបកប្រែជំនួស៖ «ប្រជាជននៅលើដីនឹងមិនមានមោទនភាពទៀតទេ ដែលពួកគេរឹងមាំ»។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

​ភ្នំ​ទាំង​ឡាយ​របស់​អុីស្រា‌អែល នឹង​ត្រូវ​ចោល​ស្ងាត់

«គ្មាននរណានឹងរស់នៅលើភ្នំអុីស្រាអែលទេ»

ឥត​មាន​អ្នក​ណា​ដើរ​កាត់​ឡើយ

«នឹងគ្មាននរណាម្នាក់ចាកចេញដើម្បីធ្វើដំណើរឆ្លងកាត់ដី ឬលើភ្នំឡើយ»

​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​​

សូមមើលពីរបៀបដែលបានបកប្រែវានៅក្នុងជំពូក ៦ៈ៦។

ដែល​គេ​បាន​ធ្វើ

«ប្រជាជនបានធ្វើរួចរាល់ហើយ»

ដោយ​ព្រោះ​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ធ្វើ

«គ្រប់រឿងដែលពួកគេបានធ្វើ ដែលយើងស្អប់»