km_tn/ezk/33/25.md

3.0 KiB

ព័ត៌មានទូរទៅៈ

ព្រះអម្ចាស់បន្តមានបន្ទូលទៅអេសេគាល អំពីមនុស្សដែលរស់នៅក្រោមការគ្រប់គ្រងរបស់អុីស្រាអែល។

អ្នក​រាល់​គ្នា​បានផឹក​ឈាម

វាបញ្ជាក់ថាពួកគេបរិភោគឈាមដោយបរិភោគសាច់ដែលនៅតែមានឈាមនៅក្នុងវា។ ព្រះអម្ចាស់បានបញ្ជាពួកគេឲ្យបង្ហូរឈាមចេញ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកញំសាច់ជាមួយឈាម»។ (សូមមើល: rc://*/ta/man/translate/figs-explicit)

ក៏​ងើប​ភ្នែក​មើល​ទៅ​រូប​ព្រះ​

«អ្នកសម្លឹងមើលរូបព្រះរបស់អ្នក» នេះមានន័យថា «អ្នកគោរពបូជារូបព្រះក្លែងក្លាយ» (សូមមើល: rc://*/ta/man/translate/figs-idiom).

​អ្នកបានបង្ហូរឈាមមនុស្ស

ការបកប្រែរបៀបផ្សេងទៀត: «អ្នកបានបង្ហូរឈាម»។ នេះមានន័យថា «អ្នកសម្លាប់មនុស្ស»។

តើ​អ្នក​​នឹង​ចាន់កាប់ទឹកដីនេះឬ?

ព្រះអម្ចាស់ប្រើសំណួរនេះដើម្បីស្តីបន្ទោសប្រជាជន។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកមិនគួរកាន់កាប់ទឹកដីនេះទេ» ឬ «អ្នកមិនសមនឹងទទួលបានទឹកដីនេះទេ»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

អ្នក​រាល់​គ្នា​ពឹង​តែ​ដាវ​របស់​អ្នក

ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកបានប្រើដាវរបស់អ្នកដើម្បីទទួលបានអ្វីដែលអ្នកចង់បាន»។

ក៏​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម

ការបកប្រែរបៀបផ្សេងទៀត: «ធ្វើអ្វីដែលយើងស្អប់ខ្លាំងណាស់»

ម្នាក់ៗប្រមាថប្រពន្ធ​របស់​អ្នក​ជិត​ខាង​អ្នក​រៀង​ខ្លួន

វាបញ្ជាក់ថាពួកគេធ្វើឲ្យប្រពន្ធអ្នកជិតខាងរបស់ខ្លួនស្មោកគ្រោកដោយដេកជាមួយពួកគេ។