km_tn/ezk/33/21.md

3.8 KiB

ឆ្នាំ​ទីដប់​ពីរ

(សូមមើល: rc://*/ta/man/translate/translate-ordinal)

នៅ​ថ្ងៃ​ប្រាំ ខែ​ទី​ដប់

នេះជាខែទី ១០ នៃប្រតិទិនហេប្រឺ។ ថ្ងៃទី ៥ ជិតដល់ដើមខែមករាលើប្រតិទិនលោកខាងលិច។ (សូមមើល: [[rc:///ta/man/translate/translate-hebrewmonths]] និង [[rc:///ta/man/translate/translate-ordinal]])

​យើង​នាំ​ទៅ​ជា​ឈ្លើយ

ពាក្យថា «របស់យើ​ង» នៅទីនេះសំដៅទៅលើលោកអេសេគាល។ និងជនជាតិអុីស្រាអែលដែលបានរស់នៅក្នុងបាប៊ីឡូនដែលបង្ខំស្តេចយេហូយ៉ាគីមឲ្យចាកចេញពីយេរូសាឡិម ។ ការបកប្រែរបៀបផ្សេងទៀតៈ «បន្ទាប់ពីយើងបានក្លាយជាឈ្លើយសឹក» ឬ «បន្ទាប់ពីពួកបាប៊ីឡូនបានយកយើងធ្វើជាឈ្លើយទៅបាប៊ីឡូន»។ (សូមមើល: [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-exclusive]])

នោះ​មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡឹម

«មានគេរត់គេចពីក្រុងយេរូសាឡឹមមករកយើង»។ ពួកបាប៊ីឡូនបានបំផ្លាញក្រុងយេរូសាឡិម ហើយបានសម្លាប់ប្រជាជនក្រុងយេរូសាឡិមតែមានមនុស្សពីរបីនាក់បានរត់គេចខ្លួន។

គេ​ចាប់​ទី​ក្រុង​បាន​ហើយ

ការបកប្រែរបៀបផ្សេងទៀតៈ «ពួកបាប៊ីឡូនបានបំផ្លាញទីក្រុងនេះ»។ ឃ្លា «ទីក្រុង» សំដៅទៅលើ «ក្រុងយេរូសាឡិម»។ (សូមមើល: rc://*/ta/man/translate/figs-activepassive)

ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​បាន​ស្ថិត​នៅ​លើ​ខ្ញុំ

សូមមើលពីរបៀបដែលបកប្រែ «ព្រះហស្តរបស់ព្រះអម្ចាស់មកលើគាត់» នៅក្នុងជំពូក ១:១។

​ពេល​ព្រឹក

«អរុណរះ» គឺជាពេលវេលាព្រឹកព្រលឹមនៅពេលពន្លឺព្រះអាទិត្យលេចចេញដំបូង។

ដូច្នេះមាត់​ខ្ញុំ​បាន​បើក​ឡើង

ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់បានបើកមាត់យើង»។ សូមមើលពីរបៀបដែលបានបកប្រែ «យើងនឹងបើកមាត់របស់អ្នក» នៅក្នុងជំពូក ៣:២៦។

ខ្ញុំនឹង​មិន​នៅស្ងៀម​ទៀត​ឡើយ

«យើងមិនអាចនិយាយបានទៀតទេ» ឬ «យើងអាចនិយាយបាន»។ អេសេគាលមិនអាចនិយាយអ្វីបានទេលើកលែងតែពាក្យទំនាយចាប់តាំងពីជំពូក ៣:២៦។