km_tn/ezk/33/12.md

1.8 KiB

ព័ត៌មានទូទៅ:

ព្រះអម្ចាស់បន្តផ្ដល់សារដល់អេសេគាលក្នុងការប្រាប់ដល់ជនជាតិអុីស្រាអែល។

សេចក្ដី​សុចរិត ​នៃ​មនុស្ស​សុចរិត​ នឹង​មិនអាចជួយសង្គ្រោះគាត់ ប្រសិនបើគាត់ធ្វើបាប!

ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើមនុស្សសុចរិតចាប់ផ្តើមធ្វើបាបនោះ ជាការពិតដែលថាពួកគេសុចរិតពីមុននឹងមិនជួយសង្រ្គោះពួកគេទេ»

ហើយបើ​គាត់​ទុកចិត្តក្នុងសេចក្ដី​សុចរិត​របស់​ខ្លួន

«ប្រសិនបើគាត់ពឹងផ្អែកលើភាពសុចរិតរបស់គាត់»។ មនុស្សនោះគិតថាដោយសារគាត់ជាមនុស្សសុចរិតព្រះអម្ចាស់នឹងមិនដាក់ទោសគាត់ទេទោះបីគាត់ធ្វើបាបក៏ដោយ។

ធ្វើ​អំពើ​ទុច្ចរិត​វិញ

«ធ្វើអ្វីដែលអាក្រក់» ឬ «ធ្វើការអាក្រក់ៗ»

គាត់​នឹង​ស្លាប់​សម្រាប់​អាក្រក់ ដែល​គាត់បាន​ធ្វើ

«ដោយសារការអាក្រក់ដែលគាត់បានធ្វើ»