km_tn/ezk/32/31.md

2.8 KiB

ផារ៉ោន​នឹង​ឃើញ​គេ​ដែរ

ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះចៅផារ៉ោននឹងឃើញមនុស្សស្លាប់ទាំងអស់ដែលមកពីប្រជាជាតិនានា»។ (សូមមើល: rc://*/ta/man/translate/figs-explicit)

ហើយ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត ពី​ដំណើរ​ពួក​បំរើ

វាបញ្ជាក់ថាព្រះចៅផារ៉ោននឹងត្រូវបានលួងលោមព្រោះកងទ័ពរបស់ស្តេចដ៏អស្ចារ្យផ្សេងទៀតក៏ស្លាប់ដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយនឹងលួងលោមខ្លួនឯងថាគាត់មិនមែនជាស្តេចតែមួយគត់ដែលកងទ័ពទាំងមូលបានស្លាប់ទេ»។ (សូមមើល: [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-activepassive]])

ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ

សូមមើលពីរបៀបដែលបានបកប្រែ «អ្នកដែលត្រូវគេសម្លាប់ដោយដាវ» នៅក្នុងជំពូក ៣១:១៧។

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ

សូមមើលពីរបៀបដែលបានបកប្រែនៅក្នុងជំពូក ៥ៈ១១។

ឲ្យ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​យើង​កើត​ឡើង​នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់

ការបកប្រែរបៀបផ្សេងទៀតៈ «ពេលព្រះចៅផារ៉ោននៅរស់ យើងបានអនុញ្ញាតឲ្យគាត់ធ្វើឲ្យប្រជាជនភ័យខ្លាច»

វា​នឹង​ត្រូវ​ផ្តេក​នៅ​កណ្ដាល​ពួក​អ្នក​ដែល​មិន​ទទួល​កាត់​ស្បែក

ពាក្យថា «ដេក» នៅទីនេះសំដៅទៅលើដងខ្លួនរបស់គាត់ដែលត្រូវបានដាក់ក្នុងផ្នូរ នៅពេលគាត់ស្លាប់ទៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «សាកសពរបស់គាត់នឹងត្រូវបញ្ចុះជាមួយអ្នកដែលមិនកាត់ស្បែក»