km_tn/ezk/32/11.md

1.7 KiB

ព័ត៌មានទូទៅ:

ព្រះអម្ចាស់បន្តមានបន្ទូលទៅកាន់ផារ៉ោន។

ដាវ​របស់​ស្ដេច​នៃ​បាប៊ី‌ឡូន​នឹង​ប្រហារ​អ្នក

ពាក្យថា «ដាវ» សំដៅលើកងទ័ពមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «កងទ័ពរបស់ស្តេចស្រុកបាប៊ីឡូននឹងវាយប្រហារអ្នក»

យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​ដ៏​ច្រើន​របស់​អ្នក​ស្លាប់​ដោយ​មុខ​ដាវ​

ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងធ្វើឲ្យប្រជារាស្ត្ររបស់អ្នកដួលដោយមុខដាវរបស់មនុស្សខ្លាំងពូកែ»។

អ្នកចម្បាំងម្នាក់ធ្វើឲ្យប្រជា‌ជាតិ​នានាភ័យខ្លាច

ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកចម្បាំងម្នាក់ៗបំភ័យប្រជាជាតិនានា» ឬ «ពួកគេម្នាក់ៗធ្វើឲ្យប្រជាជាតិនានាខ្លាច»

ហើយ​បំផ្លាញប្រជាជនរបស់គេទាំងអស់

«និងសំលាប់មនុស្សមួយចំនួនធំ ដែលរស់នៅក្នុងប្រទេសអេសុីប»