km_tn/ezk/32/09.md

2.9 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់បន្តមានបន្ទូលទៅកាន់ផារ៉ោន។

យើង​នឹងធ្វើឲ្យស្រយុតចិត្តនៃមនុស្សជាច្រើន

ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំនឹងធ្វើអោយចិត្តរបស់ប្រជាជនជាច្រើនភ័យខ្លាច» ឬ «យើងនឹងធ្វើអោយមនុស្សជាច្រើនភ័យខ្លាច»

ក្នុងទឹកដីដែលអ្នកមិនបានដឹង

របៀបដែលព្រះអម្ចាស់បំផ្លាញស្រុកអេស៊ីបនឹងជាការគួរឲ្យខ្លាចណាស់សូម្បីតែប្រជាជននៅស្រុកដែលស្តេចផារ៉ោនមិនធ្លាប់ស្គាល់ក៏នឹងលឺការនេះដែរ។

​យើង​នាំ​ទៅដាក់ក្នុងស្រុក​របស់​អ្នក ទៅ​កណ្ដាល​ប្រជាជាតិ

ការបកប្រែរបៀបផ្សេងទៀត: «នៅពេលដែលប្រជាជាតិនានាបានលឺ អំពីផ្លូវដែលយើងបានបំផ្លាញអ្នក»

យើង​នឹង​ធ្វើ​ឲ្យ​ជនជាតិជា​ច្រើន​​តក់‌ស្លុត ខ្វល់ខ្វាយពីអ្នក

«យើងនឹងធ្វើឲ្យប្រជាជនជាច្រើនភ័យរន្ធត់ព្រោះតែអ្វីដែលកើតឡើងចំពោះអ្នក»

ស្ដេច​របស់​ពួក​គេភ័យខ្លួន​នឹង​ញ័រ‌រន្ធត់ខ្វល់ខ្វាយពីអ្នក

ការបកប្រែរបៀបផ្សេងទៀតៈ «ស្តេចរបស់ពួកគេនឹងភ័យខ្លាចយ៉ាងខ្លាំងចំពោះអ្វីដែលកើតឡើងចំពោះអ្នកដែលពួកគេនឹងរញ្ជួយ»

គ្រប់ពេលវេលា គ្រប់គ្នានឹង​ភ័យ​ញាប់‌ញ័រដោយព្រោះតែអ្នក

ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេម្នាក់ៗនឹងនៅតែបន្តរង្គោះរង្គើដោយសារតែការភ័យខ្លាចរបស់ពួកគេ»

នៅថ្ងៃនៃសេចក្តីស្លាប់របស់អ្នក

ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលយើងបំផ្លាញអ្នក»