km_tn/ezk/31/05.md

2.3 KiB

ព័ត៌មានទូទៅ:

ព្រះអម្ចាស់បានប្រើរឿងប្រៀបប្រដូចអំពីតាត្រៅបន្ដ។

ដូច្នេះហើយ ​បាន​ជា​វា​ធំនិងលូត​ខ្ពស់​ជាង អស់​ទាំង​ដើម​ឈើ​នៅ​ទីវាលនោះ

«ដើមតាត្រៅមានកំពស់ខ្ពស់ជាងដើមឈើឯទៀតៗនៅក្នុងចំការ»

មែក​វា​ចម្រើន​ជា​ច្រើន​ឡើង

«វាបានបែកមែកសាខាជាច្រើន»

ដោយ​មាន​ទឹក​ជា​ច្រើន ដូច្នេះហើយបានជាធ្វើឲ្យបែកមែកកាន់តែច្រើន

«ពីព្រោះវាមានទឹកច្រើន»

អស់​ទាំង​សត្វ​ហើរ​លើ​អាកាស បាន​ធ្វើ​សម្បុក​នៅ​មែក​វា

«បក្សាបក្សីគ្រប់ប្រភេទដែលហោះហើរនៅលើមេឃបានធ្វើសំបុកនៅតាមមែករបស់វា»

ហើយ​គ្រប់​ទាំង​សត្វ​នៅ​ដី បាន​បង្កើត​កូន​នៅ​ក្រោម​ដើម​វាដែរ

«និងសត្វទាំងអស់ដែលរស់នៅក្នុងវាលផ្តល់កំណើតនៅក្រោមមែកឈើតាត្រៅ»

ហើយប្រជាជាតិនានា ក៏​អាស្រ័យ​នៅ​ក្រោម​ម្លប់របស់​កើមនោះដែរ

«ប្រជាជាតិដែលមានអំណាចទាំងអស់រស់នៅក្រោមម្លប់» ឬ «ប្រជាជាតិដ៏អស្ចារ្យទាំងអស់បានរស់នៅក្រោមម្លប់ឈើនោះ» (UDB)

សម្រស់ដ៏ស្អាតនិងភាពធំអស្ចារ្យហើយ​មាន​មែក​វែង

«វាស្អាតណាស់ព្រោះវាធំណាស់ហើយមែករបស់វាវែងណាស់»