km_tn/ezk/30/22.md

2.4 KiB

ព្រះ‌អម្ចាស់‌ដ៏ជាព្រះបានមាន​ព្រះ‌បន្ទូល​ដូច្នេះ​

សូមមើលពីរបៀបដែលអ្នកបកប្រែនេះនៅក្នុងជំពូក ៣:១០។

ទាំង​សង​ខាង គឺ​ដៃ​ដែល​នៅ​មាំ និង​ដៃ​ដែល​បាក់​ហើយ​នោះ

«ទាំងដៃដែលមានសុខភាពល្អនិងដៃដែលខូចរួចទៅហើយ»

យើងនឹងធ្វើឲ្យដាវធ្លាក់ចុះពីដៃ

«យើងនឹងដកដាវចេញពីដៃរបស់ស្តេចផារ៉ោន»

យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​ទឹកដីផ្សេងៗ

សូមមើលពីរបៀបដែលអ្នកបកប្រែនេះនៅក្នុងជំពូក ២០:២៣។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

​ទឹកដី

«ប្រទេស»

យើង​នឹង​ចម្រើន​កម្លាំង​ដៃ​ស្តេច​បាប៊ីឡូន

« យើងនឹងធ្វើអោយដៃស្តេចស្រុកបាប៊ីឡូនរឹងមាំ»

ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ស្ដេច​ទឹកដីបាប៊ី‌ឡូន

នៅពេលដែលស្តេចបាប៊ីឡូនមកវាយប្រហារស្រុកអេស៊ីបនោះផារ៉ូនឹងស្រែកថ្ងូរ។

ស្រែក​ថ្ងូរ​

ការថ្ងូរគឺជាសំលេងខ្លាំងៗ ដែលមនុស្សធ្វើនៅពេលដែលពួកគេមានការឈឺចាប់ច្រើន ឬកំពុងតែស្លាប់។

ជាមួយសេចក្តីស្លាប់ជិតនឹងមកដល់

«ដូចជាបុរសម្នាក់ដែលកំពុងស្លាប់កំពុងតែថ្ងូរ» ឬ «ដូចជាបុរសដែលកំពុងស្លាប់»