km_tn/ezk/30/17.md

4.5 KiB

ព័ត៌មានទូទៅ:

ទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់អំពីស្រុកអេស៊ីប។

​ក្រុង​អាវេន និង​ក្រុង​ពីបែ‌សែត

ទាំងនេះជាទីក្រុងនៅភាគខាងជើងប្រទេសអេសុីប។(សូមមើល: rc://*/ta/man/translate/translate-names)

នឹងដួល​ស្លាប់​ដោយ​មុខ​ដាវ

ពាក្យថា «ដាវ» ត្រូវបានប្រើនៅទីនេះដើម្បីសំដៅទៅលើការប្រយុទ្ធ ឬសង្គ្រាម។ ការបកប្រែជំនួស៖ «នឹងស្លាប់ក្នុងសមរភូមិ» ឬ «នឹងស្លាប់ក្នុងសង្គ្រាម»។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ

«ប្រជាជននៅទីក្រុងរបស់ពួកគេនឹងក្លាយជាឈ្លើយ សឹក» ឬ «ប្រជាជននឹងត្រូវគេចាប់ដូចជាអ្នកទោស»។

ក្រុង​តាហា‌ពេនេស

នេះគឺជាទីក្រុងសំខាន់មួយនៅភាគខាងជើងប្រទេស អេសុីប។

ថ្ងៃ​ប្រែ​ជា​ងងឹត

ថ្ងៃត្រូវបានគេនិយាយដូចជាវាអាចរក្សាពន្លឺរបស់វាផ្ទាល់ពីពន្លឺ។ ការបកប្រែរបៀបផ្សេងទៀតៈ «ថ្ងៃនឹងងងឹត» (សូមមើល: rc://*/ta/man/translate/figs-personification)

យើង​បំបាក់​នឹម​របស់​ទឹកដីអេស៊ីប

ពាក្យថា «នឹម» នៅទីនេះសំដៅទៅលើអំណាចរបស់ ប្រទេសអេសុីបក្នុងការគាបសង្កត់ប្រជាជន។ ការបកប្រែជំនួស៖ « នៅពេលដែលយើងបញ្ឈប់ប្រទេសអេសុីបពីការគាបសង្កត់ប្រជាជន» ឬ «នៅពេលដែលខ្ញុំបញ្ចប់អំណាចរបស់ប្រទេសអេសុីបដើម្បីគ្រប់គ្រងប្រទេសដទៃដោយសាហាវ»។

អំណាច​អួត‌អាង​របស់​ពួក​គេ​ ត្រូវរលាយ​សូន្យ

«ប្រទេសអេសុីបនឹងមិនមានមោទនភាពចំពោះភាពរឹងមាំទៀតទេ» ឬ «ប្រទេសនោះនឹងលែងមានមោទនភាពចំពោះភាពខ្លាំងទៀតឡើយ»

វានឹងមានពពកគ្របដណ្តប់នាង

«ពពកនឹងគ្របលើប្រទេសអេហ្ស៊ីប» ឬ​ «វានឹងដូចជាមានពពកពាសពេញប្រទេសអេសុីប» ។ អាចមានន័យថា គឺ១) ពពកខ្មៅតំណាងភាពសោកសៅរបស់ប្រជាជនអេសុីប ឬ ២) វានឹងមានពពកធូលីពីលើអេសុីបចេញពីអ្វីៗទាំងអស់ដែលត្រូវបានបំផ្លាញ។

ប្រជារាស្រ្ត

អាចមានន័យថា គឺ១) ប្រជាជននៅទីប្រជុំជនអេសុីប ឬ ២) កូនស្រីរបស់ប្រជាជនអេសុីប

យើង​នឹង​ធ្វើ​ទោស​ដោយការជំនុំជម្រះ

«យើងនឹងដាក់ទណ្ឌកម្មអេសុីបតាមរបៀបជាច្រើន»

ដូច្នេះ ពួក​គេ​

«ដូច្នេះជនជាតិអេសុីប»

ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់

សូមមើលពីរបៀបដែលអ្នកបកប្រែនេះនៅក្នុងជំពូក ៦:៦។