km_tn/ezk/30/04.md

4.0 KiB

ព័ត៌មានទូទៅ:

ទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់អំពីស្រុកអេស៊ីប។

ក្រោយមក​ ដាវនឹងមកសម្លាប់អេស៊ីប

ពាក្យថា «ដាវ» នៅទីនេះសំដៅទៅលើសង្គ្រាម ឬការវាយប្រហារ។ ការបកប្រែជំនួស៖ «នឹងមានសង្គ្រាមប្រឆាំងនឹងអេសុីប» ឬ «កងទ័ពសត្រូវនឹងវាយប្រហារប្រទេសអេសុីប»។​ (សូមមើល: rc://*/ta/man/translate/figs-metonymy)

ហើយទុក្ខ​វេទនា​នឹង​កើត​មាន​នៅ​ទឹកដីអេត្យូ‌ពី

«នឹងក្រៀមក្រំណាស់» ឬ «ប្រជាជន នឹងមានភាពទុក្ខព្រួយ»

ពេលដែលជន‌ជាតិ​អេស៊ីប​នឹង​ត្រូវ​គេ​សម្លាប់​រង្គាល

«នៅពេលដែលមនុស្សជាច្រើននៅអេហ្ស៊ីបត្រូវបានសម្លាប់» ឬ «នៅពេលដែលប្រជាជនអេហ្ស៊ីបជាច្រើនបានស្លាប់នៅក្នុងសង្គ្រាម»។

សត្រូវ​រឹប​អូស​យក​សម្បត្តិ​

«អ្នកវាយប្រហារនឹងដកហូតទ្រព្យសម្បត្តិរបស់អេសុីប»

ព្រម​ទាំង​កម្ទេច​ទឹកដីផង

«អ្នកវាយប្រហារនឹងបំផ្លាញគ្រឹះអគារនៅអេសុីប»

អ្នក​ស្រុក​ពូត

លីប៊ីជាប្រទេសមួយនៅភាគខាងលិចនៃប្រទេសអេសុី​ប។ លោកអេសេគាលបានហៅថាជាតំបន់ពូត។ (សូមមើល: rc://*/ta/man/translate/translate-names)

អ្នក​ស្រុក​លូឌ

នេះប្រហែលជាសំដៅទៅលើនគរលីឌាដែលមាននៅក្នុងអ្វីដែលឥឡូវនេះជាប្រទេសតួកគី។ លោកអេសេគាលបានហៅថាជាតំបន់លូឌ។

ព្រម​ទាំង​ប្រជា‌ជន​របស់​យើង​ផ្ទាល់

អាចមានន័យថា គឺ១) «ជ្វីហ្វដែលរស់នៅក្នុងប្រទេសអេសុីប» ឬ ២) «ប្រជាជនផ្សេងទៀតនៅក្នុងទឹកដីនៃសម្ព័ន្ធមិត្តរបស់អេសុីប» ។ វាមិនច្បាស់ទេថាតើ «កិច្ចព្រមព្រៀង» សំដៅទៅលើកិច្ចព្រមព្រៀងដែលព្រះអម្ចាស់បានធ្វើជាមួយជនជាតិអុីស្រាអែល ឬកិច្ចព្រមព្រៀងដែលអេសុី​បបានធ្វើជាមួយក្រុមមនុស្សផ្សេងទៀត។

​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ

«ទាំងអស់នឹងស្លាប់ក្នុងសមរភូមិ» ឬ «ទាំងអស់នឹងស្លាប់នៅក្នុងសង្គ្រាម»។ នេះមិនមានន័យថាមនុស្សគ្រប់គ្នានឹងស្លាប់នោះទេប៉ុន្តែមនុស្សជាច្រើនមកពីប្រទេសទាំងអស់នឹងត្រូវស្លាប់។