km_tn/ezk/29/06.md

2.3 KiB

ព័ត៌មានទូរទៅៈ

ព្រះអម្ចាស់បន្តឲ្យលោកអេសេគាលថ្លែងសាររបស់ទ្រង់ទៅស្តេចផារ៉ោន។

ពួក​គេ​ធ្លាប់បាន​ដូច​ជា​ដើម​ត្រែង

ព្រះអម្ចាស់ប្រៀបធៀបប្រជាជននៅស្រុកអេស៊ីប និងស្តេចផារ៉ោនទៅនឹងដើមត្រែង ព្រោះជនជាតិអុីស្រាអែលពឹងផ្អែកលើជនជាតិអេស៊ីបដើម្បីជួយពួកគេក្នុងសង្គ្រាម ប៉ុន្តែជនជាតិអេស៊ីបមិនមានកម្លាំងគ្រប់គ្រាន់ជួយពួកគេទេ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ត្រែង

រុក្ខជាតិដុះជិតទឹកហើយមើលទៅដូចជាស្មៅធំណាស់

ដើមត្រែង

ផ្នែកមួយនៃដើមត្រែងដែលវែង ហើយដូចជាដំបងក្រាស់មួយ។ មនុស្សអាចប្រើវាដូចជាដំបង ប៉ុន្តែដើមត្រែងមិនរឹងមាំដូចឈើ ហើយអាចបាក់ភ្លាមៗ។

​ពួក​គេ​តោង​អ្នក

ពាក្យថា «អ្នក» សំដៅទៅលើស្តេចផារ៉ោន។

អ្នកបាក់ជើងហើយធ្វើអោយត្រគាករបស់ពួកគេរញ្ជួយ

«ព្រះអម្ចាស់មានបន្ទូលអំពីការរងទុក្ខដែលជនជាតិអុីស្រាអែលបានជួបប្រទះនៅពេលពួកគេទុកចិត្តលើជនជាតិអេស៊ីបដើម្បីការពារពួកគេប្រឆាំងនឹងស្តេចនេប៊ូក្នេសានៃស្តេចស្រុកបាប៊ីឡូន។ (សូមមើល: rc://*/ta/man/translate/figs-metaphor)