km_tn/ezk/26/05.md

3.0 KiB

ក្រុង​ទីរ៉ុស​នឹង​ក្លាយ

ទីក្រុងនានាជារឿយៗត្រូវបានគេហៅថា « នាង»។ ការបកប្រែរបៀបផ្សេងទៀតៈ «ទីរ៉ុសនឹងក្លាយជា» ឬ «វានឹងក្លាយទៅជា»។

​ជា​កូន​កោះ​មួយនៅដណ្តាលសមុទ្រ

ផ្នែកមួយនៃក្រុងទីរ៉ុសគឺជាកោះមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «កោះទទេដែលត្រូវបានប្រើសម្រាប់សម្ងួតអួននេសាទ» ឬ «កោះវាលខ្សាច់ដែលប្រជាជនហាលនូវសំណាញ់ចាប់ត្រី»។

ព្រះ‌ជា‌អម្ចាស់​បាន​ប្រកាស​ការ​នេះ

សូមមើលពីរបៀបដែលបានបកប្រែក្នុងជំពូក ៥ៈ១១។

ប្លន់

វត្ថុដែលមនុស្សបានលួច

អ្នកនឹងក្លាយជាកន្លែងជនជាតិផ្សេងៗប្លន់

ការបកប្រែរបៀបផ្សេងទៀតៈ «កងទ័ពមកពីប្រជាជាតិនានានឹងលួចយកអ្វីៗទាំងអស់ពីក្រុងទីរ៉ុស»។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

កូនស្រីរបស់នាងដែលនៅឯចម្ការវិញនឹងត្រូវ​ដោយ​មុខ​ដាវ

ការបកប្រែរបៀបផ្សេងទៀតៈ «កងទ័ពសត្រូវនឹងសំលាប់កូនស្រីរបស់នាងដែលកំពុងនៅឯចំការ»។(សូមមើល: rc://*/ta/man/translate/figs-activepassive)

កូនស្រីរបស់នាងដែលនៅឯចម្ការ

ភូមិខ្លះត្រូវបានគេហៅថាជាកូនស្រីរបស់ទីក្រុង ដែលគ្រប់គ្រងលើពួកគេ។ អាចមានន័យថា គឺ១) ភូមិតូចៗនៅលើដីគោកដែលក្រុងទីរ៉ុសគ្រប់គ្រង ឬ ២) ស្ត្រីវ័យក្មេងនៅក្រុងទីរ៉ុស ដែលកំពុងធ្វើការនៅចម្ការ។

គេ​នឹង​​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​

សូមមើលពីរបៀបដែលបានបកប្រែឃ្លានេះស្រដៀងគ្នាថា «អ្នកនឹងដឹងថាយើងជាព្រះអម្ចាស់» នៅក្នុងជំពូក ៦:៦។