km_tn/ezk/26/03.md

1.9 KiB

មើល៍!

ការបកប្រែរបៀបផ្សេងទៀតៈ «មើល!» ឬ «ស្តាប់!» ឬ «យកចិត្តទុកដាក់ចំពោះអ្វីដែលខ្ញុំរៀបនឹងប្រាប់អ្នក!»

យើង​ទាស់​នឹង​អ្នកទីរ៉ុស​អើយ ហើយយើង​នឹង​​លើកឲ្យមាន ជនជាតិ​ជា​ផ្សេងៗ​មក​ទាស់​នឹង​អ្នក ដូច​ជា​សមុទ្រ​មាន​រលកធំ​

ពាក្យថា «ប្រជាជាតិនានា» នៅទីនេះសំដៅទៅលើកងទ័ពរបស់ខ្លួន។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងប្រមូលកងទ័ពពីប្រជាជាតិនានា ដែលមានកម្លាំងខ្លាំងដូចរលកសមុទ្របក់បោក»។ (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-simile]])

ប៉ម

ប៉មគឺជាអគារខ្ពស់មួយដែលប្រើសម្រាប់មើលសត្រូវ ឬលាក់ខ្លួន។

យើង​នឹង​គាស់​យក​ទាំង​ធូលី​ដី​ចេញ​ទៅ ឲ្យ​ទី​ក្រុង​នោះ​នៅ​ជា​ថ្មដា​រដែលនៅតាមទីវាល

ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងធ្វើឲ្យកងទ័ពបំផ្លាញទីក្រុងទាំងស្រុង ហើយពួកគេនឹងមិនទុកអ្វីនៅទីនោះទៀតឡើយក្រែងលោវាប្រៀបដូចផ្ទាំងថ្មគ្មានអ្វីនៅលើវា»។