km_tn/ezk/25/14.md

2.5 KiB

យើង​នឹង​ដាក់​ការ​សង‌សឹក​របស់​យើង ទៅ​លើ​ជនជាតិ​អេដុម ដោយ‌សារ​ដៃ​នៃ​ជនជាតិអុីស្រា‌អែល

ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងប្រើអុីស្រាអែលជាប្រជារាស្ត្ររបស់យើងអោយសងសឹកនឹងប្រជាជនអេដុម»។

ពួកគេនឹង​ធ្វើ​ដល់​ជនជាតិអេដុម តាម​កំហឹង និង​សេចក្ដី​ក្រោធ​របស់​យើង

ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេនឹងបង្ហាញកំហឹង និងសេចក្តីក្រោធរបស់យើង» ឬ «ពួកគេនឹងដាក់ទណ្ឌកម្មលើស្រុកអេដុមស្របតាមកំហឹង និងសេចក្តីក្រោធរបស់យើងប្រឆាំងនឹងប្រជាជនអេដុម»

​កំហឹង និង​សេចក្ដី​ក្រោធ

ពាក្យ «សេចក្តីក្រោធ» មានន័យជាមូលដ្ឋានដូចគ្នាទៅ និងពាក្យថា «កំហឹង»។ ការបកប្រែរបៀបផ្សេងទៀតៈ «កំហឹងខឹងរបស់យើង» ឬ «កំហឹងដ៏ខ្លាំងរបស់យើង» (សូមមើល: rc://*/ta/man/translate/figs-doublet)

ពួកគេ​នឹង​ស្គាល់​សេចក្ដី​សង‌សឹក​របស់​យើង

ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជននៅស្រុកអេដុមនឹងដឹងថាយើងបានសងសឹកពួកគេវិញ»

នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ

ការបកប្រែរបៀបផ្សេងទៀតៈ «នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលប្រាប់» ឬ «នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលថានឹងកើតឡើង»។