km_tn/ezk/25/03.md

4.4 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់ប្រាប់លោកអេសេគាលនូវអ្វីដែលត្រូវនិយាយទៅកាន់ប្រជាជនអាំម៉ូន។

ប្រជាជននៃអាំម៉ូន

សូមមើលពីរបៀបដែលបានបកប្រែវានៅក្នុងជំពុក ២៥ៈ៣។

ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ

«ស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់»

អ្នក​បាន​និយាយ «បពិត្រ!»

ពាក្យថា «បពិត្រ» គឺជាសំលេងដែលមនុស្សបង្កើតនៅពេលដែលពួកគេសប្បាយចិត្តនឹងអ្វីមួយ។ ក្នុងករណីនេះប្រជាជនសប្បាយរីករាយពីព្រោះមានរឿងអាក្រក់កើតឡើងចំពោះអុីស្រាអែលនិងយូដា។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកសើច» ឬ «អ្នកស្រែកហ៊ោ»

នៅ​លើទី​បរិសុទ្ធ​របស់​យើង ​ពេលដែល​ទីនោះត្រូវ​បានប្រមាថ

«ប្រឆាំងនឹងទីជម្រករបស់យើងនៅពេលដែលសត្រូវបានបង្អាប់វា»។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលកងទ័ពសត្រូវបានបំផ្លាញព្រះវិហាររបស់យើង» (សូមមើល : rc://*/ta/man/translate/figs-activepassive)

ទាស់​នឹង​ទឹកដី​អុីស្រា‌អែល​ ពេល​ដែល​ត្រូវ​ចោល​ស្ងាត់

ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលស្រុកអុីស្រាអែលស្ថិតក្នុងការបាក់បែក»

ទាស់​នឹង​​កូនចៅយូដា គ្រាដែលពួកគេបាននិរទេស

ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលពួកគេយកប្រជាជនយូដាទៅធ្វើជាទាសករ»។

មើល៍!

ការបកប្រែរបៀបផ្សេងទៀតៈ «មើល!» ឬ «ស្តាប់!» ឬ «យកចិត្តទុកដាក់ចំពោះអ្វីដែលយើងរៀបនឹងប្រាប់អ្នក!»

យើង​នឹង​ប្រគល់​អ្នក​ដល់ប្រជាជនដែលនៅទិស​ខាង​កើត​ទុក​ជា​កេរ‌អាករ

«យើងនឹងធ្វើឲ្យកងទ័ពមួយមកពីស្រុកខាងកើតអ្នករាល់គ្នាចូលមក និងវាយដណ្តើមយកឈ្នះអ្នករាល់គ្នា»។

ពួកគេ​នឹង​តាំង​បន្ទាយទាស់និងអ្នក ហើយ​ធ្វើ​ទី​លំនៅ​របស់​គេ​នៅ​ក្នុងចំណោម​អ្នក

នេះអាចត្រូវបានបកប្រែជាប្រយោគថ្មី: «ពួកគេនឹងរៀបចំតង់និងរស់នៅក្នុងប្រទេសរបស់អ្នក»។

​ប្រជាជននៃអាំម៉ូន​ធ្វើទីវាលសម្រាប់ហ្វូង​ចៀម​

ពាក្យថា «ប្រជាជនអាំម៉ូន» នៅទីនេះសំដៅលើទឹកដីដែលជាកម្មសិទ្ធិរបស់ប្រជាជនអាំម៉ូន។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងធ្វើឲ្យដីសល់នៃទឹកដីអាំម៉ូនធ្វើជាវាលស្មៅសម្រាប់ហ្វូងចៀម»។ ( សូមមើល [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-ellipsis]])