km_tn/ezk/22/30.md

2.7 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់ប្រៀបធៀបពួកមេដឹកនាំក្រុងយេរូសាឡឹមទៅនឹងកំផែងមួយ និងខ្លួនគាត់ផ្ទាល់ទៅនឹងកងទ័ពដែលលុកលុយ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

​មនុស្ស​ម្នាក់​ក្នុង​ពួក​គេ ដែល​នឹង​សង់​កំផែង

មេដឹកនាំដែលដាក់ខ្លួនគេរវាងព្រះអម្ចាស់ និងប្រជាជនដោយមានទំនួលខុសត្រូវដឹកនាំពួកគេឲ្យវិលត្រឡប់ទៅរកភាពសុចរិតវិញ។ ការបកប្រែរបៀបផ្សេងទៀតៈ «បុរសម្នាក់មកពីពួកគេដែលនឹងធ្វើដូចជញ្ជាំង»

​ឈរ​នៅ​ចន្លោះ​បាក់​បែក​

ដើម្បីឈរនៅកន្លែងជញ្ជាំងមានគម្លាត ឬត្រូវបានខូច។ មេដឹកនាំការពារប្រជាជនអុីស្រាអែលប្រៀបបានទៅនឹងអ្នកចម្បាំងការពារទីក្រុងក្នុងសមរភូមិ។

​យើង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង​ទៅ​លើពួក​គេ

ការវិនិច្ឆ័យដែលអាចចាក់ស្រោចដូចជាទឹកចេញពីចាន។

ភ្លើងនៃសេចក្ដី​គ្នាន់‌ក្នាញ់

ការវិនិច្ឆ័យរបស់ព្រះជាម្ចាស់គឺដូចជាភ្លើងពីព្រោះវាខ្លាំងណាស់។

ទម្លាក់​ផ្លូវ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ

ការដាក់អ្វីមួយនៅលើក្បាលរបស់មនុស្សសំដៅទៅលើការធ្វើឲ្យពួកគេកាន់វា ឬ ទទួលខុសត្រូវចំពោះវា។ ការបកប្រែរបៀបផ្សេងទៀតៈ «ធ្វើឲ្យពួកគេទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើ» (សូមមើល: rc://*/ta/man/translate/figs-synecdoche)