km_tn/ezk/21/10.md

6.3 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់បន្តអោយលោកអេសេគាលប្រកាសថ្លែងសារទៅកាន់ប្រជាជននៅក្រុងយេរូសាឡិម និងទឹកដីអុីស្រាអែល។

វានឹងត្រូវបានសំលៀង ...វានឹងត្រូវបានប៉ូលាតាមលំដាប់លំដោយ

ទាំងនេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងសំលៀងវា...យើងនឹងខាត់វាដូច្នេះវានឹង» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ដើម្បីឲ្យភ្លឺដូចផ្លេក‌បន្ទោរ

នេះមានន័យថាដាវ នឹងភ្លឺរលោងខ្លាំងណាស់ ដែលពន្លឺឆ្លុះបញ្ចាំងពីវាយ៉ាងងាយស្រួល និងយ៉ាងភ្លឺ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះវាបញ្ចេញពន្លឺដូចផ្លេកបន្ទោរ» ឬ «ដូច្នេះពន្លឺឆ្លុះបញ្ចាំងពីវាយ៉ាងភ្លឺដូចជាផ្លេកបន្ទោរ» (សូមមើល: rc://*/ta/man/translate/figs-simile)

តើយើងគួរនឹងរីករាយជាមួយដំបងរបស់កូនទេ?

វោហានេះសង្កត់ធ្ងន់ថាប្រជាជនអុីស្រាអែលនឹងមិនអបអរអំណាចរបស់ស្តេចរបស់ពួកគេឡើយ ព្រោះវាមិនអាចទប់ទល់នឹង «ដាវ» បានឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជននៅស្រុកយូដានឹងមិនអបអរអំពីដំបងរាជ្យរបស់ស្តេចឡើយ»។ ឬ «យើងមិនគួរអបអរអំណាចនៃដំបងរបស់ស្តេចរបស់យើង» (UDB) (សូមមើល: rc://*/ta/man/translate/figs-rquestion)

តើយើងគួរ

ពាក្យថា «យើង» គឺសំដៅទៅលើលោកអេសេគាល និងប្រជាជនអុីស្រាអែល (សូមមើល: rc://*/ta/man/translate/figs-inclusive)

ជាដំបងរបស់កូនទេ

នៅទីនេះព្រះអម្ចាស់ចាត់ទុកស្ដេចនៃស្រុកយូដាថាជាបុត្ររបស់គាត់។ ដំបងរាជ្យរបស់ស្តេចតំណាងការគ្រប់គ្រងរបស់ព្រះអង្គជាស្តេច។ វាមានសារៈសំខាន់ណាស់ក្នុងការថែរក្សារូបភាពនៃដំបងរបស់ស្តេចនៅទីនេះព្រោះវាជាឯកសារយោងនៅក្នុងឃ្លាបន្ទាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅក្នុងដំបងរបស់ស្តេច» ឬ «នៅក្នុងអំណាចដែលតំណាងដោយដំបងរបស់ស្តេច» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ដាវដ៏មុតនេះគឺវាស្អប់ពួកអ្នកដែលលួចប្លន់ខ្លាំងណាស់!

នៅទីនេះ «ដាវ» ត្រូវបានបង្ហាញជាលក្ខណៈថាកំពុងចូលមកវាយប្រហារប្រជាជន។ និយាយពីស្តេចដែលមិនអាចទប់ទល់នឹង «ដាវ» ដូចជា «ដាវ» ដែលស្អប់ដំបងរបស់ស្តេច។ ការបកប្រែរបៀបផ្សេងទៀតៈ «ដាវនឹងយកឈ្នះស្តេចរបស់គាត់ ដូចស្តេចដទៃទៀតដែរ» ឬ «ស្តេចនឹងមិនអាចទប់ទល់បាន នៅពេលដាវត្រូវបានគេលើកមកប្រឆាំងនឹងគាត់»។ (សូមមើល: rc://*/ta/man/translate/figs-personification)

លួចប្លនខ្លាំង

ឃ្លានេះត្រូវបានប្រើដើម្បីចំអកដំបងរាជ្យដោយហៅវាថាជា «ដំបង»។ ការបកប្រែរបៀបផ្សេងទៀតៈ «ដំបងជាច្រើន» (សូមមើល: rc://*/ta/man/translate/figs-irony)

ដាវ​នោះ​បាន​ប្រគល់​ឲ្យ​គេ​ខាត់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងខាត់ដាវ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ដើម្បីឲ្យ​បាន​កាន់​នៅ​ដៃជា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «បន្ទាប់មកមនុស្សត្រឹមត្រូវនឹងកាន់វានៅក្នុងដៃរបស់គាត់» (UDB) (សូមមើល: rc://*/ta/man/translate/figs-activepassive)

ហើយប្រគល់ឲ្យទៅក្នុងដៃរបស់អ្នកប្រហារ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ត្រៀមរួចរាល់សម្រាប់ឃាតករប្រើប្រាស់» (សូមមើល: rc://*/ta/man/translate/figs-activepassive)