km_tn/ezk/11/08.md

3.2 KiB

ព័ត៌មានទូទៅ:

ព្រះអម្ចាស់នៅតែបន្តផ្តល់សាររបស់ទ្រង់ដល់ជនជាតិអុីស្រាអែល។

អ្នក​រាល់​គ្នា​ខ្លាច​ដាវ ដូច្នោះ យើង​នឹង​នាំ​ដាវ​មក​លើ​អ្នក

ពាក្យថា «ដាវ» គឺជាពាក្យប្រៀបធៀបសម្រាប់កងទ័ពសត្រូវដែលនឹងវាយប្រហារដោយដាវរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកខ្លាចសង្គ្រាម ដូច្នេះយើងនឹងនាំកងទ័ពសត្រូវមកវាយប្រហារអ្នករាល់គ្នា» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ជនជាតិ​ដទៃ

នៅទីនេះពាក្យថា «ដៃ» នៅទីនេះតំណាងឲ្យអំណាច ឬការគ្រប់គ្រង។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងប្រគល់អ្នកទៅក្នុងអំណាចរបស់ជនបរទេស» ឬ «យើងនឹងអនុញ្ញាតឲ្យជនបរទេសចាប់អ្នករាល់គ្នា»​ (សូមមើល: rc://*/ta/man/translate/figs-metonymy)

អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដួល​ដោយ​ដាវ

ពាក្យថា «ដាវ» គឺជាពាក្យប្រៀបធៀបសម្រាប់កងទ័ពសត្រូវដែលនឹងវាយប្រហារពួកគេដោយដាវ។ ចំពោះ «ដួលដោយដាវ» មានន័យថាពួកគេនឹងត្រូវស្លាប់ដោយដាវ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេនឹងសម្លាប់អ្នកដោយដាវរបស់ពួកគេ» (UDB) ឬ «អ្នកនឹងស្លាប់នៅក្នុងសមរភូមិ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​

អត្ថន័យដែលអាចមានគឺ ១) «អ្នកនឹងយល់ថាតើយើងដែលជាព្រះអម្ចាស់» ឬ ២) «អ្នកនឹងយល់ថាយើងជាព្រះអម្ចាស់ជាព្រះពិតតែមួយ» ឬ ៣) «អ្នកនឹងដឹងថាយើងជាព្រះអម្ចាស់មានអំណាចធ្វើ រឿងដែលយើងនិយាយថាយើងនឹងធ្វើ» (UDB) សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ៦:៦។