km_tn/ezk/07/26.md

2.7 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ​:

នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់អំពីជនជាតិអុីស្រាអែល។

ពួកគេ​ស្វែង​រក​និមិត្ត​ពី​ពួក​ព្យាការី

«ពួកគេនឹងសួរពួកព្យាការីនូវអ្វីដែលពួកគេបានឃើញ»។

ក្រឹត្យ‌វិន័យ​នឹង​បាត់​អស់ ហើយ​គ្មាន​ការ​ប្រឹក្សា​ពី​ចាស់​ទុំ​ទៀត​ដែរ

«បូជាចារ្យនឹងមិនបង្រៀនច្បាប់ទេ ហើយព្រឹទ្ធាចារ្យនឹងមិនអាចផ្តល់ដំបូន្មានល្អបានទេ»។ នេះក៏ព្រោះតែព្រះអង្គនឹងមិនប្រទានប្រាជ្ញាដល់ពួកគេឡើយ។

ព្រះអង្គម្ចាស់

អត្ថន័យដែលអាចមានគឺ ១) «បុត្រារបស់ស្តេច» (UDB) ឬ ២) សមាជិកបុរសម្នាក់ៗនៃគ្រួសាររាជវង្សលើកលែងតែព្រះមហាក្សត្រ។

នឹងស្លៀកពាក់ដោយអស់សង្ឃឹម

អត្ថន័យដែលអាចមានគឺ ១) «នឹងគ្មានសង្ឃឹម» ឬ ២) «នឹងស្លៀកសម្លៀកបំពាក់ដែលបង្ហាញថាគាត់កំពុងកាន់ទុក្ខ»។ (សូមមើល: [[rc:///ta/man/translate/figs-idiom]] និង [[rc:///ta/man/translate/figs-metonymy]])

​ដៃ​ប្រជាជន​នៅ​ក្នុង​ទឹកដីត្រូវ​ញ័រ​រន្ធត់

«ប្រជាជននៅលើដីនឹងភ័យខ្លាចយ៉ាងខ្លាំង ដែលដៃរបស់ពួកគេនឹងញ័រ» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

គេដឹងថា យើង​ជា​ព្រះ‌អម្ចាស់

អត្ថន័យដែលអាចមានគឺ ១) «ដឹងថាតើយើងដែលជាព្រះអម្ចាស់» ឬ ២) «យល់ថាយើងជាព្រះអម្ចាស់ជាព្រះពិតតែមួយ» ឬ ៣) «ដឹងថាយើងជាព្រះអម្ចាស់ មានអំណាចធ្វើអ្វីដែលយើងនិយាយថាយើងនឹងធ្វើ»។ (UDB)