km_tn/ezk/07/23.md

3.3 KiB

ព័ត៌មានទូទៅ:

នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់លោកអេសេគាលអំពីជនជាតិអុីស្រាអែល។

ចូរធ្វើច្រវាក់

ច្រវាក់ត្រូវបានប្រើដើម្បីទុកទាសករ ឬ អ្នកទោស។ ព្រះមានបន្ទូលដូច្នេះដើម្បីបង្ហាញប្រជាជនថាពួកគេនឹងក្លាយជាទាសករ ឬ អ្នកទោស។

​ទឹកដីនេះ​ពោរពេញ​ដោយការដាក់ទោសនៃឈាម

អត្ថន័យដែលអាចមានគឺ ១) «នៅគ្រប់ទីកន្លែងក្នុងប្រទេស ព្រះអម្ចាស់កំពុងវិនិច្ឆ័យប្រជាជន ពីព្រោះពួកគេបានសម្លាប់អ្នកដទៃដោយហិង្សា» ២) «តុលាការគ្រប់ទីកន្លែងក្នុងប្រទេសកំពុងសម្លាប់មនុស្ស»។ ពាក្យថា «ឈាម» នៅទីនេះតំណាងឲ្យការសម្លាប់ និងការស្លាប់។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

ទីក្រុង​ពោរពេញ​ដោយ​ការឃោរឃៅ

«អំពើហឹង្សាកើតឡើងនៅគ្រប់ទីកន្លែងក្នុងទីក្រុង» ឬ «មនុស្សជាច្រើននៅក្នុងទីក្រុងកំពុងធ្វើអំពើហឹង្សាទៅលើអ្នកដទៃ»

ហើយពួកគេចាប់​យក​ផ្ទះ​របស់​គេ

«មនុស្សអាក្រក់នឹងរឹបអូសយកស្រុកអុីស្រាអែល»

ហើយយើង​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ខ្លាំង​ពូកែ

«យើងនឹងធ្វើអោយមនុស្សមានអំណាចនៅអុីស្រាអែលឈប់មានមោទនភាពចំពោះខ្លួនឯង»

ហើយ​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​គេ នឹង​ត្រូវ​អាប់‌ឱន​ចុះ!

«សត្រូវនឹងធ្វើឲ្យស្មោកគ្រោកកន្លែងដែលអ្នកគោរពបូជា»។

​ទី​បរិសុទ្ធ

កន្លែងដែលពួកគេគោរពបូជារូបព្រះ។

ការភ័យខ្លាចនឹងមកដល់

«ប្រជាជននឹងភ័យខ្លាច»

ពួកគេ​នឹង​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត

«ពួកគេនឹងសង្ឃឹមសម្រាប់សន្តិភាព» ឬ «ពួកគេនឹងព្យាយាមបង្កើតសន្តិភាពជាមួយសត្រូវរបស់ពួកគេ»