km_tn/ezk/07/10.md

2.5 KiB

ព័ត៌មានទូទៅ:

នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់អំពីជនជាតិអុីស្រាអែល។

មើល៍!

ការបកប្រែរបៀបផ្សេងទៀតៈ «មើល!» ឬ «ស្តាប់!» ឬ «យកចិត្តទុកដាក់ចំពោះអ្វីដែលយើងរៀបនឹងប្រាប់អ្នក!»

ថ្ងៃ​នោះ! មើល៍ វាកំពុង​មក​ដល់​ហើយ

«ថ្ងៃនៃការដាក់ទណ្ឌកម្មរបស់អ្នកជិតមកដល់ហើយ»។ (សូមមើល: rc://*/ta/man/translate/figs-explicit)

សេចក្តីវិនាស​បានចេញមកហើយ

នេះបង្ហាញពីភាពច្បាស់ថាគ្រោះមហន្តរាយនឹងកើតមានដល់អ៊ីស្រាអែល។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រោះមហន្តរាយបានចាប់ផ្តើមមកដល់ប្រទេសអុីស្រាអែល» ឬ «រឿងរ៉ាវគួរឲ្យភ័យខ្លាចបានកើតឡើង»។

ដំបងបានចេញផ្កា ភាពក្រអឺតក្រទមចេញផ្កាក្រពុំ!

«ផ្កាមួយបានចាប់ផ្តើមដុះនៅលើដំបងហើយវាបានរីកធំធាត់ដោយមោទនភាព»។ នៅទីនេះដំបងតំណាងឲ្យអុីស្រាអែល ឬអំពើហឹង្សា។ អត្ថន័យដែលអាចមានគឺ ១) «ប្រជាជនអុីស្រាអែលមានមោទនភាពខ្លាំងណាស់» ឬ «ប្រជាជនអុីស្រាអែលបានក្លាយជាមនុស្សឃោរឃៅ និងមានភាពក្រអឺតក្រទមខ្លាំងណាស់»។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

អំពើ​ហិង្សា​ក៏​កើន​ឡើង ដល់ដំបងនៃការអាក្រក់

«អំពើហឹង្សារបស់ប្រជាជនបាននាំឲ្យយពួកគេធ្វើអំពើអាក្រក់កាន់តែច្រើន»