km_tn/ezk/07/03.md

3.1 KiB

ព័ត៌មានទូទៅ​:

ទំាងនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់ប្រជាជនអុីស្រាអែល។

ពេលបញ្ចប់បានមកដល់

«ជីវិតរបស់អ្នកត្រូវបានបញ្ចប់» ឬ «ចុងបញ្ចប់នៃពេលវេលារបស់អ្នកបានមកដល់ហើយ»

តាម​អំពើដែល​អ្នក​ប្រព្រឹត្ត

«យោងទៅតាមអ្វីដែលអ្នកធ្វើ» ឬ «ដោយសារតែអំពើអាក្រក់ដែលអ្នកធ្វើ»

យើង​នឹង​ដាក់​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​​របស់​អ្នក

«យើងនឹងធ្វើឲ្យអ្នកជួបប្រទះផលវិបាកនៃអាកប្បកិរិយាគួរស្អប់ខ្ពើមរបស់អ្នក» ឬ «យើងនឹងដាក់ទណ្ឌកម្មអ្នកចំពោះការធ្វើរឿង ដែលយើងស្អប់ខ្លាំងណាស់»

គួរ​ស្អប់​ខ្ពើម

នៅទីនេះសំដៅទៅលើអាកប្បកិរិយាដែលព្រះស្អប់​ខ្ពើម។

ដ្បិតភ្នែករបស់យើង​នឹង​មិន​អាណិត​មេត្តា​អ្នកទេ

«ដ្បិត យើងនឹងមិនមើលអ្នកដោយសេចក្តីមេត្តាករុណា»

យើងនឹងនាំ​ការអាក្រក់​ ដែល​អ្នក​បានធ្វើមកលើអ្នក

«យើងនឹងធ្វើឲ្យអ្នកជួបប្រទះផលវិបាកនៃអាកប្បកិរិយាអាក្រក់របស់អ្នក» ឬ «យើងនឹងដាក់ទណ្ឌកម្មអ្នកចំពោះអំពើអាក្រក់ដែលអ្នកធ្វើ» ។

ការគួរស្អប់​ខ្ពើម​នៅក្នុង​ចំណោម​របស់អ្នក

១) «ផលវិបាកនៃអាកប្បកិរិយាគួរស្អប់ខ្ពើមរបស់អ្នកនឹងព័ទ្ធជុំវិញអ្នក» ឬ ២) «រូបព្រះរបស់អ្នកនឹងនៅជាមួយអ្នក និងគ្មានអំណាច»។ អំពើគួរស្អប់ខ្ពើមនៅទីនេះសំដៅទៅលើការដាក់ទណ្ឌកម្មចំពោះអាកប្បកិរិយាដែលព្រះស្អប់ខ្ពើមឬ រូបព្រះដែលពួកគេស្អប់ខ្ពើម។ (សូមមើល: rc://*/ta/man/translate/figs-metonymy)។