km_tn/ezk/06/13.md

2.0 KiB

ព័ត៌មានទូទៅ :

នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ចំពោះជនជាតិអុីស្រាអែល។

អ្នក​​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់

អត្ថន័យដែលអាចមានគឺ ១) «ដឹងថាតើយើងដែលជាព្រះអម្ចាស់ ឬ ២) «យល់ថាយើងជាព្រះយេហូវ៉ាជាព្រះពិត» ឬ ៣) «ដឹងថាយើងជាព្រះអម្ចាស់ដែលបានធ្វើរឿងនេះ»​ (UDB) ។

នៅ​ជុំ‌វិញ​អាសនា លើ​គ្រប់​ទាំង​ជ្រលង​ភ្នំ

អត្ថន័យមួយទៀតគឺ ​​«នៅជុំវិញអាសនារបស់ពួកគេដែលស្ថិតនៅលើភ្នំខ្ពស់ៗ»

កំពូល​ភ្នំ ហើយក្រោម​គ្រប់​ទាំង​ដើម​ជ្រៃ នឹង​នៅ​ក្រោម​​ដើម​ម៉ៃសាក់​

អត្ថន័យមួយទៀតគឺ «ជ្រលងភ្នំនៅលើកំពូលភ្នំទាំងអស់ ទាំងនៅក្រោមដើមឈើដុះលូតលាស់ និងនៅក្រោមដើមឈើម៉ៃសាក់»។

រីកចំរើន

មានសុខភាពល្អ និងរីកលូតលាស់

ដើមម៉ៃសាក់​

ដើមឈើធំមួយដែលមានឈើរឹងមាំដែលផ្តល់ម្លប់ដល់អ្នកគោរពបូជា

ខាង​រីបឡា

អត្ថបទដើមខ្លះនិយាយថារីបឡា។ នេះជាឈ្មោះទីក្រុងមួយនៅភាគខាងជើង។ (សូមមើល: rc://*/ta/man/translate/translate-names)