km_tn/ezk/06/08.md

3.3 KiB

ព័ត៌មានទូទៅ​:

នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ចំពោះជនជាតិអុីស្រាអែល។

ដែលរួចពីដាវ

«អ្នកខ្លះដែលមិនត្រូវបានសម្លាប់ក្នុងសមរភូមិ»។ ដាវតំណាងឲ្យត្រូវបានសម្លាប់នៅក្នុងសង្គ្រាម។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

កាល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​តាម​ប្រទេស​ផ្សេងៗ

«នៅពេលអ្នកទៅរស់នៅក្នុងប្រទេសផ្សេងៗគ្នា»

ដែល​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ដែលយើងបានស្តាយ ដោយចិត្ត​​មិនប្រកាន់របស់​គេ ដែល​បាន​បែរ​ចេញ​ពី​យើង​ទៅ

ព្រះអម្ចាស់មានព្រះបន្ទូលអំពីជនជាតិអុីស្រាអែលប្រៀបដូចជាស្ត្រីដែលដេកជាមួយមនុស្សជាច្រើន។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងសោកស្តាយណាស់ ព្រោះពួកគេដូចជាប្រពន្ធដែលបានទុកឲ្យយើងដេកជាមួយបុរសដទៃទៀត» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រម​ទាំង​ភ្នែកពេស្យា​តាម​រូប​របស់​ព្រះ​របស់គេ

ព្រះអម្ចាស់មានព្រះបន្ទូលអំពីជនជាតិអុីស្រាអែលដូចជាពួកគេរៀបការជាមួយស្ត្រីដែលសម្លឹងមើលបុរសឯទៀត ហើយចង់រួមដំណេកជាមួយពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយដោយវិធីដែលពួកគេចង់បានយ៉ាងខ្លាំងដើម្បីគោរពបូជារូបព្រះ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

រួចហើយ​គេ​នឹង​មើល​ខ្លួន ដោយ​ខ្ពើម​ឆ្អើម ព្រោះ​អំពើអាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត

អត្ថន័យដែលអាចមានគឺ ១) «ពួកគេនឹងស្អប់ខ្លួនឯង ដោយសារតែអំពើអាក្រក់ដែលពួកគេបានធ្វើ» ឬ ២) «ពួកគេនឹងស្អប់អំពើអាក្រក់ដែលពួកគេបានធ្វើ»។ ការបកប្រែរបៀបផ្សេងទៀតៈ «មុខរបស់ពួកគេនឹងបង្ហាញការស្អប់ចំពោះអំពើអាក្រក់ ដែលពួកគេបានធ្វើ»។