km_tn/ezk/06/01.md

3.1 KiB

ព័ត៌មានទូទៅ:

ព្រះអម្ចាស់កំពុងប្រាប់លោកអេសេគាល ឲ្យនិយាយទៅភ្នំដូចជាប្រជាជន ដូច្នេះប្រជាជនអុីស្រាអែលនឹង ស្តាប់ពាក្យទាំងនោះ ហើយដឹងថាពាក្យរបស់លោកអេសេគាលគឺសម្រាប់ពួកគេ។ (សូមមើល: rc://*/ta/man/translate/figs-apostrophe)

ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​

«ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ» ការបកប្រែដូចនៅក្នុង​ជំពូក ១ៈ១។

កូន​មនុស្ស​អើយ

«កូនប្រុសរបស់មនុស្ស» ឬ «ព្រះរាជបុត្រានៃមនុស្សជាតិ»។ ព្រះជាម្ចាស់ហៅលោកអេសេគាលនេះដើម្បីបញ្ជាក់ថាលោកអេសេគាលគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ ព្រះមានឫទ្ធានុភាព និងរស់នៅជារៀងរហូតប៉ុន្តែមនុស្សមិនមែនទេ។ ការបកប្រែដូចនៅក្នុងជំពូក ២:១។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សរមែងស្លាប់» ឬ «មនុស្ស»

ចូរ​បែរ​មុខ​ទៅ​ភ្នំ​នៅ​ស្រុក​អុីស្រា‌អែល

«ក្រឡេកមើលទៅលើភ្នំអ៊ីស្រាអែលវិញដោយទឹកមុខក្រហាយ»។ ពាក្យស្រដៀងគ្នានេះលេចចេញនៅក្នុងជំពូក ៤:១

ភ្នំ​នៅ​ស្រុក​អុីស្រា‌អែល

«ភ្នំនៅក្នុងទឹកដីស្រុកអុីស្រាអែល»។

មើល៍!

«មើល!» ឬ «ស្តាប់!» ឬ «យកចិត្តទុកដាក់ចំពោះអ្វីដែលយើងរៀបនឹងប្រាប់អ្នក!»

ព្រះអម្ចាស់ដ៏ជាព្រះ

ការបកប្រែដូចនៅក្នុងជំពូក ២ៈ៤។

យើង​បានយក​​ដាវ​មក​ទាស់នឹងអ្នក​រាល់​គ្នា

ពាក្យថា «ដាវ» នៅទីនេះសំដៅលើសង្គ្រាម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងកំពុងនាំសង្រ្គាមមកលើអ្នក» ឬ «យើងនឹងធ្វើសង្គ្រាមប្រឆាំងនឹងអ្នក»។ (សូមមើល: rc://*/ta/man/translate/figs-metonymy)