km_tn/ezk/05/03.md

4.0 KiB

ព័ត៌មានទូទៅ​:

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅកាន់លោកអេសេគាល។

ប៉ុន្តែយក ... បន្ទាប់មកយក

លោកអេសេគាលត្រូវធ្វើបែបនេះនៅពេលគាត់កោរសក់ និងពុកចង្ការរបស់គាត់ (៥:១) និងមុនពេលដែលគាត់ដុតសក់ (៥:១)។ អ្នកប្រហែលជាត្រូវដាក់ខគម្ពីរទាំងនេះមុនខទាំងនោះ។ «ប៉ុន្តែនៅពេលអ្នកកោរសក់ ​និងពុកចង្ការរបស់អ្នក ហើយមុនពេលដែលអ្នកដុតពួកគេយក ... បន្ទាប់ពីអ្នកបានបាចសក់ទៅខ្យល់បន្ទាប់មកយក» (សូមមើល: [[rc:///ta/man/translate/figs-events]] និង [[rc:///ta/man/translate/translate-versebridge]])

ចំនួនសក់បន្តិច​ ហើយ​ចងពួកវា

«សក់ពីរបីពីគំនរ»

​ចងពួកវា

ពាក្យថា «ពួកគេ» សំដៅទៅលើរោម។ អត្ថន័យដែលអាចមានគឺ ១) សក់វែងល្មមដូច្នេះលោកអេសេគាលក៏ចងពួកវា រឺ ២) លោកអេសេគាលត្រូវបានដេរសក់រោម ឬភ្ជាប់វា ៣) លោកអេសេគាលត្រូវដាក់រោមដែលនៅជាប់នឹងសម្លៀកបំពាក់។

ជាយ​អាវរបស់​អ្នក

អត្ថន័យដែលអាចមានគឺ ១) «ក្រណាត់នៅលើដៃរបស់អ្នក» («ដៃអាវរបស់អ្នក») ឬ ២) «ចុងនៃក្រណាត់នៅលើអាវផាយរបស់អ្នក» («ជាយរបស់អ្នក») ឬ ៣) ជាយក្រណាត់នៅក្នុងសម្លៀកបំពាក់ដែលវា ត្រូវបានបញ្ចូលទៅក្នុងខ្សែក្រវ៉ាត់។

ចេញ​ពី​ទីនោះ​ភ្លើងនឹងឆេះ​ដល់​កូនចៅ​អុីស្រា‌អែល»

«ពីទីនោះមានភ្លើងឆេះសន្ធោសន្ធៅហើយដុតបំផ្លាញប្រជាជនអុីស្រាអែលទាំងមូល»។ ព្រះអម្ចាស់មានព្រះបន្ទូលអំពីរបៀបដែលព្រះអង្គនឹងដាក់ទណ្ឌកម្មអ៊ីស្រាអែលគឺដូចជាព្រះអង្គនឹងដុតបំផ្លាញផ្ទះមួយនិងប្រជាជនអ៊ីស្រាអែលដូចជាក្រុមគ្រួសារដែលរស់នៅក្នុងផ្ទះនោះតែពួកគេនៅខាងក្រៅផ្ទះ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

កូនចៅ​អុីស្រា‌អែល

ពាក្យថា «ផ្ទះ» គឺជាពាក្យប្រៀបធៀបសម្រាប់គ្រួសារដែលរស់នៅក្នុងផ្ទះ ក្នុងករណីនេះជនជាតិអុីស្រាអែលដែលជាកូនចៅរបស់យ៉ាកុបអស់រយៈពេលជាច្រើនឆ្នាំ។ ការបកប្រែរបៀបផ្សេងទៀតៈ «ក្រុមប្រជាជនអុីស្រាអែល» ការបកប្រែដូចក្នុងជំពូក ៣:១។ (សូមមើល: rc://*/ta/man/translate/figs-metonymy)