km_tn/ezk/04/01.md

4.3 KiB

ព័ត៌មានទូទៅ:

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅកាន់លោកអេសេគាល។ ទ្រង់ប្រាប់លោកអេសេគាល ឲ្យយកឥដ្ឋ និងដីឥដ្ឋ និងបំណែកឈើមកធ្វើ ហាក់ដូចជាគាត់កំពុងតែបំផ្លាញទីក្រុងយេរូសាឡិម។

កូនមនុស្ស

«កូនប្រុសរបស់មនុស្ស» ឬ «កូនមនុស្សជាតិ»។ ព្រះជាម្ចាស់ហៅលោកអេសេគាលនេះដើម្បីបញ្ជាក់ថាលោកអេសេគាលគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ ព្រះអង្គមានឫទ្ធានុភាព និងរស់នៅជារៀងរហូត ប៉ុន្តែមនុស្សមិនមែនទេ។ ការបកប្រែនេះនៅក្នុងជំពូក ២:១។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សរមែងស្លាប់» ឬ «មនុស្ស»

​ឆ្លាក់​ផែន​ទី​ក្រុង​យេរូ‌សាឡិម

អ្នកប្រហែលជាត្រូវបញ្ជាក់ឲ្យច្បាស់ថាលោកអេសេគាលឆ្លាក់រូប។ ការបកប្រែរបៀបផ្សេងទៀតៈ «ឆ្លាក់ផែនទីក្រុងយេរូសាឡិម» (សូមមើល: rc://*/ta/man/translate/figs-explicit)

​ទាហាន​មក​ឡោម‌ព័ទ្ធ

«ព័ទ្ធជុំវិញទីក្រុងដើម្បីចាប់យកវា»

សង់​ប៉មដើម្បីទាស់នឹងវា

«សង់ជញ្ជាំងរឹងមាំប្រឆាំងនឹងវា»។ ជញ្ជាំងនឹងរារាំងប្រជាជនមិនឲ្យចាកចេញពីទីក្រុង។

ក្រោកឡើងនិងវាយប្រហារ​ទាស់​នឹងក្រុង​នេះ

«បង្កើតផ្លូវឡើងនៅខាងក្រៅវា ដើម្បីឲ្យសត្រូវចូលទៅខាងក្នុង»។ ក្រុងយេរូសាឡិមមានកំពែងព័ទ្ធជុំវិញដើម្បីការពារប្រជាជននៅខាងក្នុង។ សត្រូវអាចចូលបានលុះត្រាតែពួកគេមានផ្លូវឡើងដើម្បីឡើងលើជញ្ជាំង។

ធ្វើ​​កំផែង​ជុំ‌វិញ​ក្រុង

«ទំលុះកំផែងជុំវិញ» គឺជាដើមឈើធំ ឬបង្គោលដែលបុរសជាច្រើននៅក្នុងកងទ័ពមួយនឹងលើកយកមកវាយជញ្ជាំង ឬ ទ្វារដូច្នេះពួកគេអាចបំបែកវាចូលទៅខាងក្នុងបាន។ «នៅជុំវិញនោះមានបង្គោលធំៗ ដែលមនុស្សអាចប្រើ ដើម្បីបំបែកច្រកទ្វារចូលទៅខាងក្នុង»

ត្រូវវាយចូលទាស់នឹង​ទីក្រុងនោះ

«មើលវាដោយទឹកមុខខឹង»

ជនជាតិអុីស្រា‌អែល

ពាក្យថា «ផ្ទះ» គឺជាពាក្យប្រៀបធៀបសម្រាប់គ្រួសារ ដែលរស់នៅក្នុងផ្ទះក្នុងករណីជនជាតិអុីស្រាអែល ដែលជាកូនចៅរបស់យ៉ាកុបអស់រយៈពេលជាច្រើនឆ្នាំ។ ការបកប្រែរបៀបផ្សេងទៀតៈ «ក្រុមប្រជាជនអុីស្រាអែល» ការបកប្រែនៅក្នុងជំពូក ៣:១។ (សូមមើល: rc://*/ta/man/translate/figs-metonymy)