km_tn/ezk/01/24.md

5.7 KiB

ប្រយោគភ្ជាប់:

លោកអេសេគាលបន្ដប្រាប់អំពីនិមិត្ដរបស់គាត់អំពីសត្វមានជីវិត។

បន្ទាប់មក ខ្ញុំបាន​ឮ​សូរ​សម្លេងរបស់ពួកគេ។ ​ដូច​ជា​សូរ​ទឹក​ធ្លាក់ដ៏ធំ។ គឺ​ដូច​ជា​ព្រះ‌សូរ‌សៀង​នៃ​ព្រះ​ជាម្ចាស់ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នៅពេលណាពួកតួមានជីវិតធ្វើចលនា

អត្ថន័យដែលអាចកើតមានផ្សេងទៀតគឺថា ពាក្យថា «ពេលណាដែលពួកគេរើទៅ» សំដៅទៅលើ ១) ពាក្យទាំងអស់នៅចំពោះមុខពួកគេក្នុងខនេះ «ពេលណាពួកគេរើទៅ ខ្ញុំបានលឺសំលេងស្លាបរបស់ពួកគេដូចជាសំលេងទឹកហូរហៀរ ដូចព្រះចេស្ដា។ ដូចជា» (សូមមើលៈ UDB) ឬ ២) ចំពោះពាក្យដែលបន្ដថា «ស្លាប ដូចជាសំឡេងទឹកហូរកញ្ជ្រោល។ ដូចជាសំឡេងរបស់ព្រះដ៏មានឫទ្ធានុភាព។ នៅពេលណាដែលពួកគេរើទៅវាស្តាប់ទៅដូចជា»។

ដូចជា ... ទឹក។ ដូចជា ... ផ្លាស់ប្តូរ។ ដូចជា ... ព្យុះភ្លៀង។ ដូចជា ... កងទ័ព។

ប្រយោគទាំងនេះមិនទាន់គ្រប់គ្រាន់ទេ ព្រោះលោកអេសេគាល គាត់រំភើបនូវអ្វីដែលគាត់បានឃើញ។ ពួកគេអាចត្រូវបានបកប្រែជាប្រយោគពេញលេញ: «ស្លាបនោះស្តាប់ទៅដូចជាសំលេង ... ទឹក។ សំលេងស្តាប់ទៅដូចជា ... រង្គើ។ ស្តាប់ទៅដូចជា ... ព្យុះភ្លៀង។ ស្តាប់មើលទៅដូចជា ... កងទ័ព។» (សូមមើល: rc://*/ta/man/translate/figs-simile)

ទឹក​ធ្លាក់

នេះមានន័យថា «ទឹកច្រើន»។ វាអាចសំដៅទៅលើ «ទឹកទន្លេខ្លាំង» ឬ «ទឹកជ្រោះដ៏ធំ» ឬ «រលកបោកបក់នៅមហាសមុទ្រ»។ ទាំងអស់នេះលឺខ្លាំងណាស់។

គឺ​ដូច​ជា​ព្រះ‌សូរ‌សៀង​នៃ​ព្រះ​ជាម្ចាស់ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា

ជួនកាលព្រះគម្ពីរសំដៅទៅលើផ្គរលាន់ថាជា «សំឡេងរបស់ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត»។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តាប់ទៅដូចជាសំឡេងរបស់ព្រះដ៏មានមហិទ្ធិឫទ្ធិ» ឬ « ស្តាប់ទៅដូចជាផ្គរលាន់របស់ព្រះដ៏មានមហិទ្ធិឫទ្ធិ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ដូចជាសម្លេងព្យុុះភ្លៀង

អត្ថន័យដែលអាចមានគឺ: ១) «ដូចជាសម្លេងនៃព្យុះដ៏ធំ» ឬ ២) «ដូចជាសំលេងរបស់មនុស្សដ៏ច្រើនកុះករ» ការបកប្រែរបៀបផ្សេងទៀតៈ «មានសម្លេង ដូចជាព្យុះធំមួយ» ឬ «មានសំឡេងដែលខ្លាំងដូចជាហ្វូងមនុស្សយ៉ាងច្រើន»

កាល​ណា​តួ​ទាំង​នោះ​ឈប់

«នៅពេលណាដែលសត្វទាំងនោះឈប់ធ្វើចលនា»

ក៏ទម្លាក់​ស្លាប​ចុះ​មក​វិញ

«សត្វនៃតួមានជីវិតទាំងនេះបានអនុញ្ញាតឲ្យស្លាបរបស់ពួកគេព្យួរនៅក្បែរពួកគេ។» ពួកគេបានធ្វើបែបនេះនៅពេលពួកគេមិនប្រើស្លាបរបស់ពួកគេដើម្បីហោះ។

មាន​ឮ​សំឡេង​ពី​ផ្ទៃ​មេឃមកដល់ខាងក្រោម

«មាននរណាម្នាក់នៅពីលើលំហបាននិយាយ»។ ប្រសិនបើអ្នកត្រូវប្រាប់ថាតើសំឡេងនេះជាសំឡេងអ្វីអ្នកគួរតែកំណត់វាជាសំឡេងរបស់ព្រះអម្ចាស់ (១:១)។

លំហនៅពីលើក្បាលរបស់ពួកគេ

«លំហអាកាសដែលស្ថិតនៅលើក្បាលសត្វតួមានជីវិត»

លំហ

ការបកប្រែនៅក្នុងជំពូក ១:២២។