km_tn/exo/35/34.md

2.9 KiB

ព័ត៌មានទូទៅ

ម៉ូសេបន្តមានបន្ទួលទៅកាន់ប្រជាជន។

ព្រះអង្គបានដាក់វានៅក្នុងចិត្តរបស់គាត់ ដើម្បីបង្រៀន

នៅទីនេះ « ចិត្ត» សំដៅទៅលើលោក​បេតសា‌លាល ។ សមត្ថភាពក្នុងការបង្រៀន ត្រូវបានគេនិយាយដូចវាជាអ្វីដែលអាចត្រូវបានដាក់នៅក្នុងចិត្ត។ ការបកប្រែផ្សេងទៀត «ព្រះអង្គបានផ្តល់ឱ្យបេតសាលាលនូវសមត្ថភាពដើម្បីបង្រៀន» (សូមមើល [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metaphor]])

បានបំពេញពួកគេឲ្យមាន​ជំនាញ

ជំនាញក្នុងការបង្កើតវត្ថុស្រស់ស្អាតត្រូវបានគេនិយាយថា វាជាអ្វីមួយដែលអាចបំពេញមនុស្សម្នាក់។ ការបកប្រែផ្សេងទៀត «ធ្វើឱ្យពួកគេមានជំនាញគ្រប់បែបយ៉ាង» (សូមមើល rc://*/ta/man/translate/figs-metaphor)

លោកអូហូ‌លីអាប់ ​កូនប្រុស​របស់​លោក​អហ៊ី‌សាម៉ាក​ មកពី​កុល‌សម្ព័ន្ធ​ដាន់។

«លោកអូហូ‌លីអាប់» និង «លោក​អហ៊ី‌សាម៉ាក​ » គឺជាឈ្មោះរបស់មនុស្សប្រុស។ សូមមើលពីរបៀបដែលបានបកប្រែនៅក្នុង ៣១: ៦ ។ (សូមមើល rc://*/ta/man/translate/translate-names)

ជាង​ចម្លាក់

មនុស្សដែលកាត់សម្ភារៈរឹងបង្កើតជារូបរាង ដូចជា ឈើ ថ្ម ឬ ដែក

អ្នក​រចនា អ្នក​ប៉ាក់

មនុស្សដែលដេររចនាម៉ូដនៅលើក្រណាត់

ធ្វើការងារគ្រប់មុខ

មនុស្សដែលមានជំនាញក្នុងការធ្វើឱ្យវត្ថុស្រស់ស្អាតដោយដៃ

អ្នក​ត្បាញ​

មនុស្សដែលបង្កើតក្រណាត់ដោយប្រើអំបោះ

បង្កើត​គម្រោង​ការ​

មនុស្សដែលកែច្នៃលម្អជាមួយសម្ភារៈ