km_tn/exo/33/01.md

1.8 KiB

ព័ត៌មានទូទៅ

ព្រះអម្ចាស់បន្តប្រាប់លោកម៉ូសេពីសេចក្តីក្រោធរបស់ព្រះអង្គ។

ទឹកដីនោះ ដែលពេញទៅដោយទឹកដោះ និងទឹកឃ្មុំ

ដីនេះល្អសម្រាប់ចិញ្ចឹមសត្វនិងដាំដំណាំផ្សេងៗ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនៅក្នុង ៣: ៧ ។ ការបកប្រែផ្សេងទៀត «ទឹកដីដែលល្អប្រសើរសម្រាប់ចិញ្ចឹមសត្វ និងដាំដំណាំ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ពេញទៅដោយ

«ពេញពោរដោយ» ឬ «ជាមួយភាពបរិបូរណ៍នៃ»

ទឹកដោះ

ដោយសារទឹកដោះគោចេញពីគោ និងពពែ នេះគឺតំណាងឱ្យអាហារដែលផលិតតាមរយះសត្វចិញ្ចឹម។ ការបកប្រែផ្សេងទៀត «អាហារពីសត្វ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ទឹកឃ្មុំ

ចាប់តាំងពីទឹកឃ្មុំត្រូវបានផលិតចេញពីផ្កា នេះគឺតំណាងឱ្យអាហារពីផលដំណាំ។ ការបកប្រែផ្សេងទៀត «អាហារពីផលដំណាំ» (សូមមើល rc://*/ta/man/translate/figs-metonymy)

មនុស្សក្បាលរឹង

«មនុស្សដែលបដិសេធមិនផ្លាស់ប្រែ»