km_tn/exo/32/12.md

3.4 KiB

ព័ត៌មានទូទៅ

លោកម៉ូសេបន្តឲ្យហេតុផលជាមួយព្រះជាម្ចាស់កុំបំផ្លាញជនជាតិអ៊ីស្រាអែល។

ហេតុអ្វីបានជាជនជាតិអេស៊ីបនិយាយថា៖ «ព្រះអង្គបាននាំពួកគេចេញដោយបំណងអាក្រក់ ... ហើយបំផ្លាញពួកគេឲ្យអស់ពីផែនដីដូច្នេះ?

លោកម៉ូសេបានប្រើសំណួរនេះដើម្បីព្យាយាមបញ្ចុះបញ្ចូលព្រះជាម្ចាស់ កុំបំផ្លាញប្រជាជនរបស់ព្រះអង្គ។ សំណួរដ៏ប៉ិនប្រសប់នេះអាចត្រូវបានបកប្រែដោយសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត ប្រសិនបើព្រះអង្គបំផ្លាញប្រជាជនរបស់ព្រះអង្គជនជាតិអេស៊ីបអាចនិយាយថា «ព្រះអង្គបាននាំពួកគេចេញពី ... ហើយបំផ្លាញពួកគេឲ្យអស់ពីផែនដី» ។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ឲ្យអស់ពីផែនដី

«ពីលើផែនដី» ឬ «ពីផែនដី»

សូមព្រះអង្គបង្វែរសេចក្តីក្រោធរស់ព្រះអង្គ

«សូមបញ្ឈប់សេចក្តីក្រោធរបស់ព្រះអង្គ» ឬ «សូមព្រះអង្គឈប់ក្រោធ»

បង្វែរសេចក្តីក្រោធរស់ព្រះអង្គ

លោកម៉ូសេនិយាយអំពីសេចក្តីក្រោធរបស់ព្រះជាម្ចាស់ដូចជាភ្លើង ដែលបានកំពុងតែឆេះ។ ការបកប្រែផ្សេងទៀត «សេចក្តីក្រោធដ៏គួរឱ្យភ័យខ្លាចរបស់ព្រះអង្គ» (សូមមើល rc://*/ta/man/translate/figs-metaphor)

សូមព្រះអង្គនឹកចាំពីសម្ពន្ធមេត្រីរបស់ព្រះអង្គជាមួយលោកអប្រាហាំ

«សូមចងចាំលោកអប្រាហាំ» ឬ «សូមគិតអំពីលោកអប្រាហាំ»

បានស្បថ

«បានធ្វើសម្បថ» ឬ «បានសន្យាយ៉ាងមុតមាំ»

ពួកគេនឹងគ្រងទឹកដីនេះជាមរតកជារៀងរហូត។

ព្រះជាម្ចាស់មានបន្ទូលអំពីពួកគេដែលកាន់កាប់ទឹកដីដូចជាពួកគេ នឹងទទួលទឹកដីជាមរតក។ ការបកប្រែផ្សេងទៀត «ពួកគេនឹងកាន់កាប់ទឹកដីជារៀងរហូត» (សូមមើល rc://*/ta/man/translate/figs-metaphor)