km_tn/exo/32/09.md

4.1 KiB

យើងបានឃើញប្រជាជននេះ

នៅទីនេះព្រះអម្ចាស់ប្រៀបធៀបការស្គាល់ប្រជាជនទៅនឹងការមើលឃើញពួកគេ។ ការបកប្រែផ្សេងទៀត «យើងស្គាល់ប្រជាជននេះ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ជាមនុស្សក្បាលរឹង។

មនុស្សក្បាលរឹង - ព្រះអម្ចាស់មានព្រះបន្ទូលអំពីប្រជាជនក្បាលរឹង ដូចពួកគេមានករឹង។ ការបកប្រែផ្សេងទៀត «ប្រជាជនក្បាលរឹង» (សូមមើល rc://*/ta/man/translate/figs-metaphor)

ដូច្នេះ ឥឡូវនេះ

ពាក្យ «ឥឡូវនេះ» ត្រូវបានប្រើនៅទីនេះដើម្បីសម្គាល់ការសម្រាក នៅក្នុងអ្វីដែលព្រះអម្ចាស់កំពុងមានបន្ទូលប្រាប់លោកម៉ូសេ។ នៅទីនេះព្រះអម្ចាស់ប្រាប់ពីអ្វីដែលព្រះអង្គ នឹងធ្វើចំពោះប្រជាជន។

សេចក្តីក្រេាធរបស់យើងបានឆេះឡើងទាស់នឹងពួកគេ

ព្រះអម្ចាស់មានព្រះបន្ទូលអំពីកំហឹងរបស់ព្រះអង្គដូចជាភ្លើង ដែលអាចឆេះបាន។ ការបកប្រែផ្សេងទៀត «សេចក្តីក្រេាធរបស់យើងចំពោះពួកគេ នឹងក្លាយជារឿងដ៏គួរឱ្យភ័យខ្លាច» ឬ «យើងក្រេាធយ៉ាងខ្លាំងចំពោះពួកគេ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ចេញពីអ្នក

ពាក្យ «អ្នក» សំដៅទៅលើលោកម៉ូសេ។ (សូមមើល rc://*/ta/man/translate/figs-you)

ហេតុអ្វីបានជាព្រះអង្គមានសេចក្តីក្រេាធជាមួយប្រជារាស្រ្តរបស់ព្រះអង្គ

លោកម៉ូសេបានប្រើសំណួរនេះដើម្បីព្យាយាមបញ្ចុះបញ្ចូលព្រះអម្ចាស់ កុំអោយខឹងប្រជាជន។ សំណួរវោហារស័ព្ទនេះអាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «កុំអោយសេចក្តីក្រោធរបស់ព្រះអង្គឆេះឡើង ទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ» ឬ «កុំសេចក្រោធនឹងប្រជាជនរបស់ព្រះអង្គ» (សូមមើល rc://*/ta/man/translate/figs-rquestion)

ដោយអំណាចចេស្តា ... ព្រះហស្តដ៏ខ្លាំងពូកែ

ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នាហើយត្រូវបានផ្សំសម្រាប់ការសង្កត់ធ្ងន់។ (សូមមើល rc://*/ta/man/translate/figs-doublet)

ព្រះហស្តដ៏ខ្លាំងពូកែ

ត្រង់នេះពាក្យថា« ព្រះហស្ត» សំដៅទៅលើអ្វីដែលព្រះអម្ចាស់បានធ្វើ។ ការបកប្រែផ្សេងទៀត «និងរឿងពេញដោយអំណាចចេស្តា ដែលព្រះអង្គបានធ្វើ» (សូមមើល rc://*/ta/man/translate/figs-metonymy)