km_tn/exo/18/17.md

2.9 KiB

កូនប្រាកដជាអស់កម្លាំង ហើយកូន

«កូនប្រាកដជាធ្វើឱ្យខ្លួនកូននឿយហត់ណាស់»

បន្ទុកនេះធ្ងន់ណាស់សម្រាប់កូន។

លោកយេត្រូវនិយាយអំពីការខំប្រឹងធ្វើការ ដែលលោកម៉ូសេបានធ្វើហាក់ដូចជាបន្ទុកដ៏ធ្ងន់ដែលលោកម៉ូសេកំពុងធ្វើ។ ការបកប្រែផ្សេងទៀត «ការងារនេះគឺច្រើនពេកសម្រាប់កូន» (សូមមើល rc://*/ta/man/translate/figs-metaphor)

ផ្តល់យោបល់

«ការណែនាំ» ឬ «ការបង្រៀន»

ព្រះជាម្ចាស់នៅជាមួយកូន

លោកយេត្រូវនិយាយអំពីព្រះជាម្ចាស់ជួយលោកម៉ូសេ ដូចជាព្រះជាម្ចាស់នឹងនៅជាមួយលោកម៉ូសេដែរ។ ការបកប្រែផ្សេងទៀត «ព្រះជាម្ចាស់នឹងជួយកូន» ឬ «ព្រះនឹងផ្តល់ឱ្យកូននូវប្រាជ្ញា» (សូមមើល rc://*/ta/man/translate/figs-metaphor)

កូននាំរឿងរ៉ាវរបស់ពួកគេថ្វាយព្រះអង្គ។

លោកយេត្រូនិយាយអំពីលោកម៉ូសេប្រាប់ព្រះជាម្ចាស់អំពីរឿងរ៉ាវរបស់ពួកគេ ដូចជាលោកម៉ូសេបានកំពុងនាំរឿងរ៉ាវរបស់ពួកគេទៅកាន់ព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត «កូនប្រាប់ព្រះជាម្ចាស់អំពីរឿងរ៉ាវរបស់ពួកគេ» ឬ «កូនប្រាប់ព្រះជាម្ចាស់ពីអ្វីដែលពួកគេកំពុងឈ្លោះប្រកែកគ្នា» (សូមមើល rc://*/ta/man/translate/figs-metaphor)

កូនត្រូវបង្ហាញពួកគេនូវរបៀប ដែលពួកគេត្រូវដើរ

លោកយេត្រូ និយាយអំពីការរស់នៅ​​ ឬអាកប្បកិរិយាដូចជាការដើរ។ ការបកប្រែផ្សេងទៀត «កូនត្រូវតែបង្ហាញពួកគេពីរបៀបរស់នៅ» ឬ «កូនត្រូវតែបង្ហាញពួកគេពីរបៀបប្រព្រឹត្ដ» (សូមមើល rc://*/ta/man/translate/figs-metaphor)